Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ឈ្លូស​ឈ្មោល​ជំទង់ មួយ​ក្បាល ត្រូវបាន​គេ​ព្រលែង​ឱ្យ​ត្រឡប់​ទៅ​ទីជម្រក​ធម្មជាតិ​វិញ បន្ទាប់ពី​ព្យាបាល​ជា​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃទី​៨​មិថុនា​នេះ​សត្វ​ឈ្លូស​ឈ្មោល​ជំទង់​ដ៏​ល្អ​មួយ​ក្បាល ត្រូវបាន​គេ​ព្រលែង​ឱ្យ​ត្រឡប់​ទៅ​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែលជា​តំបន់​ការពារ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​និង​ការគាំទ្រ​ដោយ​អង្គការ ​WWF ​។

​បន្ទាប់ពី​គេ​បាន​ពិនិត្យ​និង​វិភាគ​ស្ថានភាព​សុខភាព​សត្វ​ឈ្លូស​នេះហើយ គេ​បានផ្តល់​ការព្យាបាល និង​ថែរក្សា​វា​បាន​យ៉ាង​សមស្រប​កាលពី​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងទៅនេះ​ដើម្បី​ជួយ សង្គ្រោះ​វាពី​ការចុះ​ខ្សោយកម្លាំង​ខ្លាំង​និង​ការរង​សំពាធ​ដែល​បណ្តាល​មាន​កម្រិត​ស្ត្រេ​ស​ខ្ពស់ (myopathy) ​។​

កាលពី​ថ្ងៃទី ៥ ខែមិថុនា ពលរដ្ឋ​សហគមន៍​មូលដ្ឋាន​ម្នាក់​រស់នៅក្នុង​ស្រុក​ពូ​ជ្រៃ​នៃ​ខេត្តមណ្ឌលគិរី បាន រាយការណ៍​ជូន​កំលាំង​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ថា​ខ្លួន​បាន​ប្រទះឃើញ​សត្វ​ឈ្លូស​មួយ​ក្បាល​ដែល​ទំនង ជា​ឈឺ ឬ​រងរបួស​នៅ​ទីតាំង​ភូមិ​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​តំបន់​ព្រៃ​ធម្មជាតិ​។

​បន្ទាប់ពី​បាន​ចុះទៅ​ដល់ទី​តាំង ផ្ទា​ល់ហើយ​បាន​ទទួលយក​សត្វ​ឈ្លូស​នោះ​ពី​អ្នករាយការណ៍ ក្រុម​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​បរិស្ថាន និង​បុគ្គលិក​អង្គការ WWF បាន​ពិនិត្យ​និង​វិភាគ​បឋម​ភ្លាមៗ​ដោយមាន​ការចូលរួម​ជ្រោម​ជ្រែង​យ៉ាងសកម្ម​ពី​អ្នកជំនាញ​ពេទ្យសត្វ មកពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ផងដែរ​។​

បន្ថែម​ពីលើ​នេះ​ទៀត ក្រុមការងារ​ក៏បាន​ប្រឹក្សា​យោបល់ វេជ្ជសាស្ត្រ​ជាមួយ​អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​និង​ក្រុម​ភ្នាក់ងារ​ពេទ្យសត្វ​ផ្សេងទៀត​ផងដែរ​។​

ជា​លទ្ធផល ក្រុម​អ្នកជំនាញ​បាន​សន្និដ្ឋានថា សត្វ​ឈ្លូស​មួយ​នេះ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​និង​មាន​កម្រិត ស្ត្រេ​ស​ខ្ពស់ តែ​មិនមាន​រងរបួស​អ្វី​ទេ​។ ដូច្នេះ​ក្រុមការងារ​បានផ្តល់​អាហារ​និង​ទឹក​ដល់​វា ព្រមទាំង​បានផ្តល់​ការ ព្យាបាល​ចាំបាច់​នានា និង​ការថែទាំ​បន្ត​ជាប់​ជាប្រចាំ​រហូតដល់​អ្នកជំនាញ​បានបញ្ជាក់​ថា​សត្វ​ឈ្លូស​នេះ​មាន សុខភាព​ប្រសើរ​ឡើងវិញ និង​មានលទ្ធភាព​អាច​វិលត្រឡប់​ទៅក្នុង​ព្រៃ​វិញ​បាន​៕

ដោយ​៖​កូ​ឡាប​

spot_img
×