Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​៨ ខែមិថុនា នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន ១០៦០​គ្រឿង

spot_img

​ភ្នំពេញ​៖​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន ១០៦០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨០២​គ្រឿង និង​រថយន្ត ២៥៨​គ្រឿង នេះ​បើតាម​ការបញ្ជាក់​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​រយៈពេល​៣៩​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ តាម​អនុក្រឹត្យ​លេខ​៣៩ ពោលគឺ​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ៥៥៣១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៤០៧១៨​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ១៤៥៩៨​គ្រឿង​។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា ដឹក​លើស​ទម្ងន់ និង​ប្រើប្រាស់​ទូរស័ព្ទដៃ​។ ដោយឡែក បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន អត់​បណ្ណ​បើកបរ អត់​ខ្សែក្រវាត់ ល្មើស​សញ្ញា ដឹក​លើស​ទម្ងន់ ប្រើប្រាស់​ទូរស័ព្ទ អត់​ស្លាក​លេខ ជាដើម​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា រយៈពេល ៣៩​ថ្ងៃនេះ ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​។​

​លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ជនរួមជាតិ ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ រយៈពេល​កន្លងមកនេះ ជាពិសេស​កោតសរសើរ និង​អរគុណ ដល់​នគរបាល​ចរាច​រណ៍ ដែល​បាន​លះបង់ និង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​រឹតបន្តឹង​ចរាចរណ៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​

​សូមបញ្ជាក់ថា សម្រាប់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០​នេះ បទល្មើស​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក៏បាន​កើតឡើង​ចំនួន ៧​លើក​ផងដែរ ក្នុង​នោះបាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ ៥​នាក់ របួស ១២​នាក់ (​របួសធ្ងន់ ៨​នាក់​)៕

ដោយ​៖​កូ​ឡាប​

spot_img
×