Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាទិភាព​ចំនួន​ពីរ ផែនការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ឲ្យ​មាន​និរន្តរភាព ដើម្បី ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សង្កត់ធ្ងន់ថា អាទិភាព​ចំនួន​ពីរ ក្នុងចំណោម​អាទិភាព​ទាំងឡាយ នៃ​ផែនការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ឲ្យ​មាន​និរន្តរភាព​នោះ គឺ​បាល់ទាត់​ថ្នាល​យុវជន និង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការហ្វឹកហាត់ និង​ប្រកួត​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។​

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានរៀបចំ​មហាសន្និបាត​លើក​ទី​១៤ ដោយបាន​បង្ហាញជូន​នូវ​សមិទ្ធផល​នានា ដែល​សម្រេចបាន​រួមទាំង​បន្តការងារ​អភិវឌ្ឍ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​សន្និបាត​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ ហ្គា​ឌិន ស៊ី​ធី ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ប្រសាសន៍ថា នេះ​ជាស​ន្និបាត​បូកសរុប​លទ្ធផល​ការ​ឆ្នាំ​២០១៩ ក៏ដូចជា​ការប្រកាស និង​ស្នើសុំ​សេចក្តីទុកចិត្ត សម្រាប់​បន្ត​កិច្ចការ​អភិវឌ្ឍន៍​បាល់ទាត់​ក្នុង​ឆ្នាំ​២០២០ និង​ផែនការ​សកម្មភាព និង​ថវិកា ក្នុងការ​រៀបចំ​បាល់ទាត់​កម្ពុជា​ឈានទៅ​ទទួល​រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា និង​គោលដៅ​ក្រោយ​ឆ្នាំ​២០២៣​ផងដែរ​។​

​ឯកឧត្តម​បន្ថែមថា សមិទ្ធផល​ការងារ​ឆ្នាំ​២០១៩ ដែល​ស្តែង​ចេញពី​គោលដៅ​អាទិភាព​សកម្មភាព​ការងារ​របស់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដូចជា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​បាល់ទាត់​ថ្នាល​-​យុវជន ការរៀបចំ​ការប្រកួត​ថ្នាក់ជាតិ និង​ចូលរួម​ប្រកួត​អន្តរជាតិ ការអភិវឌ្ឍ​ក្រុមបាល់ទាត់​ជម្រើសជាតិ​គ្រប់​កម្រិត ការអភិវឌ្ឍ ធនធានមនុស្ស ដូចជា​គ្រូបង្ហាត់ អាជ្ញាកណ្តាល មន្ត្រី​បច្ចេកទេស រដ្ឋបាល ពេទ្យ បាល់ទាត់​បាល់ទាត់​ក្នុង​សាល បាល់ទាត់​នារី រួមទាំង​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​អន្តរជាតិ​ទាំង​ផ្លូវការ និង​មិត្តភាព។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​បា​នស​ម្រេ​ចិត្ត​ត្រូវ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​គ្រប់​វិស័យ ដូចជា​ស្ថេរភាព​នយោបាយ សន្តិភាព និង​សន្តិសុខ សង្គម ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​កីឡា​។​គោលដៅ​ជា​ចម្បង​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​កីឡា​គ្រប់​ប្រភេទ ជាពិសេស​គឺ​កីឡាបាល់ទាត់ មិនមែន​ដើម្បី​តែ​លទ្ធផល​នៃ​ការប្រកួតប្រជែង​តែមួយ​មុខ​ប៉ុណ្ណោះ​ទេស ប៉ុន្តែ​គឺ​ដើម្បី​រួមចំណែក​កសាង​ប្រទេស តាមរយៈ​ការលើកកម្ពស់​ផ្នែក​សុខមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរព​គ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនង​លើ​វិស័យ​នានា​ផងដែរ​។​»

​ជាមួយគ្នា​នោះ​ចាប់តាំងពី​ឆ្នាំ​២០១៧ រហូតដល់​ពេលនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​កសាង​រួចរាល់ កំពុង​សាងសង់ និង​កំពុង​រៀបចំ​គម្រោង ដើម្បី​ទទួលបាន​ការអនុម័ត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ និង​ត្រៀម​នីតិវិធី​កសាង​នូវ​ទីលាន​ឲ្យ​គ្រប់​២៥​រាជធានី​ខេត្ត ក្នុង​ឆ្នាំ​២០២០​។ ក្នុងនោះ​ទីលាន​បាល់ទាត់​ចំនួន​១៣​ត្រូវបាន សាងសង់​រួច រាល់ ហើយ​ទីលាន​ចំនួន​៩​កំពុងស្ថិត​នៅក្នុង​ដំណើរការ​សាងសង់ ខណៈ​៣​ទីលាន​ទៀត កំពុងស្ថិត​ក្នុងការ​សិក្សា​គម្រោង និង​នីតិវិធី​សាងសង់​។​

​អង្គ​មហាសន្និបាត​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ថ្មី​ចំនួន​២​រូប ដែល​ផុត​អាណត្តិ គឺ​លោក ហ៊ុន សាមុត និង​លោក ប៉ុន សុខ ប៉ុន្តែ​លោក​ទាំងពីរ​ត្រូវបាន​សមាជិក​បោះឆ្នោត​គាំទ្រ​ឲ្យ​បន្ត​អាណត្តិ​២០២០ ដល់​ឆ្នាំ​២០២៤ បន្តទៀត​ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​៤​រូប​៕

ដោយ​៖​កូ​ឡាប​

spot_img
×