Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ ដែល​ជំពាក់​ថ្លៃ​សំរាម រួសរាន់​ទៅ​បង់ការប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម សម្រាប់​ខែឧសភា​

spot_img

​ភ្នំពេញ​៖​រដ្ឋបាល ជូនដំណឹង​ឲ្យ​ពលរដ្ឋ​កំពុង​រស់នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ជំពាក់​ថ្លៃ​សំរាម សូម​រួសរាន់​ទៅ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សម្រាប់​ខែឧសភា​ឆ្នាំ​២០២០ ។

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ មិថុនា ឆ្នាំ​២០២០ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវា កម្ម និង ស្ថាប័នឯកជន​ទាំងអស់ ដែល​ប្រើប្រាស់​សេវា ជ្រាបថា បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ការបង់ របស់​ប្អូន​ប្រជាពលរដ្ឋ ប្រមូល​សំរាម និង​សំណល់​រឹង​ឃើញ ថា បានល្អ​ប្រសើរ តែ​ចំពោះ​បងប្អូន​ខ្លះ នៅ​មិនទាន់បាន​ទៅ​បង់​នៅឡើយ ។

ដោយហេតុនេះ ទើប​រដ្ឋបាល​រាជធានី បានចេញ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្តីពី ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល មាន​បង បក​ប្អូន ជាច្រើន​បាន​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​ប​ង់​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រហូតដល់​ខែឧសភា ឆ្នាំ​២០២០ រួចរាល់​ហើយ តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ឬ​បញ្ហារ​ទូទាត់​នៅ​ធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bark, usm ymumningnejhngon eMONEY, Lyhour Weiluy, PiPay, និង​DaraPay​។ ប៉ុន្តែ ក៏​នៅមាន​បងប្អូន​ប្រជា ពលរដ្ឋ​មួយចំនួន​តូច មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ឱ្យបាន​ទាន់ពេលវេលា​កំណត់​នៅឡើយ​។​

ដូច្នេះ ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ដែល​ពុំទាន់​បាន​ទូទាត់​បំណុល​សរុប ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រដ្ឋបាល​រាជធានី​នឹង​ចេញ​លិខិតអញ្ជើញ រំលឹក​ជាថ្មី​ម្តងទៀត​ឱ្យ​ទូទាត់​បំណុល រួម​នឹង​អនុវត្ត​វិធានការ​មួយចំនួន​ដូចខាងក្រោម​៖ ១- បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន បណ្តាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ២- កត់ត្រា ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម​ជា​បណ្តោះអាសន្ន ៣- អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។ ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម ទាំងអស់​នៅ​រាជ ធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​៕

ដោយ​៖​កូ​ឡាប​

spot_img
×