Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ដែនជម្រកសត្វព្រៃ នៅ​ខេត្តព្រះវិហារ និង​តំបន់​ខាងជើង​បឹង​ទន្លេសាប​

spot_img

​ភ្នំពេញ​៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង បរិស្ថាន​កំពុង​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយក្រុម​ទៅ​ទស្សនា​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ និង​តំបន់​អភិរក្ស​សត្វ​ខ្សឹប ក្នុងស្រុក​ស្ទោង​ខេត្ដ​កំពង់ធំ នៅ​ថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២០​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​ខេត្តព្រះវិហារ គណៈប្រតិភូ​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​ផលិតកម្ម​ស្រូវ​សរីរាង្គ​មិ​តុ្ត​ភាព​សត្វព្រៃ សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ និង​ការ​អភិ រក្ស​សត្វ​ស្លាប​ធំៗ​ដែល​ជិត​ផុត​ពូជ​បំផុត រួមទាំង​បក្សី ជាតិ​របស់​កម្ពុជា​គឺ​សត្វ​ត្រយង​យក្ស នៅក្នុង​តំបន់​ការពារ ធម្មជាតិ ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។ នៅ​ខេត្ដ​កំពង់ធំ គណៈប្រតិភូ​នឹងសិក្សា​ស្វែងយល់​អំពី​គម្រោង​អភិរក្ស សត្វ​ខ្សឹប និង​ពិភាក្សា​រក​វិធីសាស្ត្រ​ថា​តើ​ការងារ​កសិកម្ម និង​ការងារ​អភិរក្ស​អាចអនុវត្ត​រួមគ្នា​បាន​យ៉ាងដូច ម្តេច​។ សកម្មភាព​ទាំងនេះ​កំពុង​ត្រូវបាន​អនុវត្ត​រួមគ្នា​ដោយ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) និង​គម្រោង USAID ព្រៃ​ឡង់​បៃតង (USAID GPL) សហការ​ជាមួយ​ក្រសួង បរិស្ថាន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ការផ្តល់​ជំនួយ​បន្ថែម ដោយ​គម្រោង​USAID ព្រៃ​ឡង់​បៃតង ដល់​អង្គការ​សន្សំ​ម្លប់​ព្រៃ (SMP) ដែលជា​អង្គការ​កសិកម្ម​ក្នុងស្រុក​មួយ​ធ្វើ​ការងារ​ផ្នែក​ការពារ​បរិស្ថាន និង​សត្វព្រៃ​តាមរយៈ​ការជំរុញ​វិស័យ​កសិកម្ម​បែប​ជួយ​ការពារ​សត្វព្រៃ​នៅក្នុង​សហគមន៍​ដែល​រស់នៅក្នុង​និង​ជុំវិញ​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​។​

​លោកស្រី Veena Reddy នាយក​បេសកកម្ម​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ប្រចាំ​កម្ពុជា បាន​កត់សម្គាល់ថា “​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ប្រចាំ​ប្រទេស​កម្ពុ​ជាមាន​សេចក្តី​រីករាយ​ក្នុង​ការបន្ត​ការគាំទ្រ​របស់​យើង ជាពិសេស​ក្នុងកំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ដើម្បី​បង្កើត​ការងារ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព រស់នៅ និង​អភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ​និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា​នៅក្នុង​និង​ជុំវិញ​តំបន់ការពារធម្មជាតិ​
​តាមរយៈ​ការគាំទ្រ​ដល់​ផលិតកម្ម​ស្រូវ​សរីរាង្គ​មិត្តភាព​សត្វព្រៃ​និង​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​។ ”

​ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា «​ក្នុងនាម​ក្រសួងបរិស្ថាន ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ក្រោម​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុង កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ឆ្លៀតឱកាស​នេះ ខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ដៃគូ​និង​ម្ចាស់ជំនួយ ជាពិសេស USAID ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការងារ​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​កម្ពុជា​ឱ្យនៅ គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បន្តទៀត​»​។​

​លោក កែន សេរី​រដ្ឋា នាយក​អង្គការ WCS ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា “​ដោយមាន ការគាំទ្រ​ជា​បន្ត​បន្ទាប់ពី​ម្ចាស់ជំនួយ​របស់​យើង អង្គការ​WCS​សម្រេចបាន​សមិទ្ធិផល​ការងារ អភិរក្ស យ៉ាង ច្រើន​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ យើង​មាន​មោទនភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ទាំងនេះ ហើយ​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់ ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ធ្វើឱ្យ​យើងទាំងអស់គ្នា អាច​សម្រេចបាន​នូវ​គោលដៅ​រួម​រយៈពេល​វែង​របស់​យើង ក្នុង​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​សហគមន៍​។​”

​គម្រោង USAID ព្រៃ​ឡង់​បៃតង​លើកកម្ពស់​ការអភិវឌ្ឍ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការគ្រប់គ្រង ប្រកបដោយ​និរន្តរភាព នៃ​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​តាមរយៈ​ការផ្តោត​លើ​សហគមន៍ ការអភិរក្ស និង​អភិបាលកិច្ច​។ គម្រោង USAID ព្រៃ​ឡង់​បៃតង (USAID GPL) មាន​រយៈពេល ៥​ឆ្នាំ និង​ទទួលបាន មូលនិធិ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID៕

ដោយ​៖​កូ​ឡាប​


spot_img
×