Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ កំពុង​បញ្ចប់​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ​ការផ្តល់​លិខិតអនុញ្ញាត ឱ្យ​នាវា​ចូល​តាម​កំពង់ផែ​

spot_img

​ភ្នំពេញ​៖ ក្រសួង​កំពុង​បញ្ចប់​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ​ការផ្តល់​លិខិតអនុញ្ញាត ឱ្យ​នាវា​ចូល​តាម​កំពង់ផែ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​ស្នើសុំ​គោលការណ៍ ពី​ថ្នាក់ដឹកនាំ​ដាក់​ដំណើរការ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចូលរួម​ធានា​តម្លាភាព ប្រសិទ្ធភាព ចំណេញ​ពេលវេលា និង​ភាពជឿ ជាក់​ដល់​វិនិយោគិន ក៏ដូចជា​ឆ្លើយតប​នឹង​ស្ថាន​ការ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19​។​

​ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ច ប្រជុំ​ពិ​និ​
​ត្យ​វឌ្ឍនភាព​ការងារ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៃ​ការផ្តល់​លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល​តាម​កំពង់ផែ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានាបាន​នូវ​តម្លាភាព ប្រសិទ្ធភាព ចំណេញ​ពេលវេលា ផ្ដល់​ភាពជឿ​ទុក ចិត្ត​ដល់​អ្នកផ្ដល់​និង​អ្នកប្រើប្រាស់​សេវា ព្រមទាំង​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ដែល​ធ្វើឱ្យ​យឺតយ៉ាវ​ក្នុង ការចូល​ចត​នាវា​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ ទី​៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ស្ដាប់​បទ​បង្ហាញ​អំពី​វឌ្ឍនភាព​ការងារ​ពី​ភាគី​ពាក់ព័ន្ធ​ដែល​ទទួលបន្ទុក​ក្នុងការ អភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការផ្តល់​លិខិត​អនុញ្ញាតឱ្យ​នាវា​ចូល​តាម​កំពង់ផែ ដូចជា​៖ ប្រតិបត្តិការ និង​នីតិវិធី​ការបំពេញ​ទម្រង់​បែបបទ​ចូល​ចត​នាវា ក៏ដូចជា​នីតិវិធី​នៃ​ការទូទាត់​ថ្លៃ​សេវា តាម​ប្រព័ន្ធ​អន​ឡាញ ជាមួយ​ធនាគារ​ឯកទេស​វី​ង និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត សំដៅ​ឱ្យ​ការរៀបចំ​ប្រព័ន្ធ​នេះ​កាត់​តែមាន​សុក្រឹតភាព ព្រមទាំង​ពិភាក្សា​ពី​ទិសដៅ​បន្ទាប់​ចំនួន ៥​ចំណុច​រហូតដល់​ប្រព័ន្ធ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​សង្កត់ធ្ងន់ថា ក្នុង​យុគសម័យ​ឧស្សាហកម្ម​ជំនាន់​៤.០ នេះ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការធ្វើ​ទំនើបកម្ម​ការផ្ដល់សេវា​សាធារណៈ ការកសាង ទីក្រុង​ឆ្លាត​វៃ (Smart City) ការលើកកម្ពស់​និង​ប្ដូរ​ទម្រង់​ក្នុងការ​បំពេញការងារ ព្រមទាំង​ការលើកកម្ពស់ វប្បធម៌ អរិយធម៌​របស់​ជាតិ​សាសន៍​យើង​ផងដែរ​។
​ឯកឧត្តម​ក៏បាន បន្ថែមទៀតថា ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ធ្វើការ​ដាក់ពាក្យ និង​ទូទាត់​ប្រាក់ នេះ​ក៏​ជាការ​ចូលរួម​ដើម្បី​ឆ្លើយតប ទៅនឹង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ COVID-19 ផងដែរ​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក សមុទ្រ និង​កំពង់ផែ ជាពិសេស​ក្រុមការងារ IT របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ ដែលជា​នាយកដ្ឋាន​ក្រោម ការដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ដែល​បាន​សហ​ការណ៍​រួមគ្នា អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រើ​ពេលវេលា​ដើម្បី​រៀប​ប្រព័ន្ធ​នេះ​ឡើង និង​ស្នើឱ្យ​ក្រុមការងារ ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​វប្បធម៌​សហការ​ដ៏​ស្អិតល្មួត​នេះ ក្នុងការ​បំពេញ​ចំណុច​ខ្វះខាត សំដៅ​ឱ្យ ប្រព័ន្ធ​នេះ​មាន​សុក្រឹតភាព មាន​ភាពជឿ​ទុកចិត្ត ក្នុងការ​បម្រើសេវា​សាធារណៈ និង​បម្រើឱ្យ​ឧត្ដម ប្រយោជន៍​របស់​ជាតិ​មាតុភូមិ​។​

​សូម​ជម្រាបជូន​ថា ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ចេញ​វិញ្ញាបនបត្រ​អនុញ្ញាត​នាវា​ចូល​កំពុង​ផែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​គឺជា​យន្ត​ការផ្តល់សេវា​ប​ណ្តោះ​អាសន្ន​មួយ ដើម្បី​សម្រួល​នីតិវិធី ខណៈដែល​គម្រោង PORT EDI របស់​ជប៉ុន កំពុង​ត្រូវបាន​បន្ត​នីតិវិធី​រៀបចំ​រហូតដល់​ដើមឆ្នាំ​២០២៣ ទើប​រួល​រាល់​សម្រាប់​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​៕
​ដោយ​៖​សម្ផស្ស​


spot_img
×