Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបាន​ប្រាក់ចំណូល ពី​ការនាំចេញ​ផ្លែ​ចេក​ស្រស់ ប្រមាណ ២​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​

spot_img

​ភ្នំពេញ​៖ ប្រទេស​ចិន​ជាទី​ផ្សារ​នាំចេញ​ផ្លែ​ចេក​ស្រស់​ដ៏​ធំ​មួយ​របស់​កម្ពុជា​។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ការនាំចេញ​ផ​លិ​ផល​កសិកម្ម ក្រៅពី​កៅស៊ូ​ធម្មជាតិ គឺមាន​គ្រប់​ស្វាយចន្ទីរ ផ្លែ​ចេក និង​ស្វាយ​ស្រស់ មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ទន្ទឹមនឹងនេះ​បណ្តា​ក្រុមហ៊ុន​កំពុង​បោះទុន​វិនិយោគ​លើ​ដំណាំ​កសិកម្ម បាននិងកំពុង​ស្រូបយក​កំលាំង​ពលកម្ម​យ៉ាងគំហុក​។​

​ឯកឧត្តម វេ​ង សាខុន បាន​អះអាងថា ប្រាក់ចំណូល​ទទួលបាន​ពី​ការនាំចេញ​ផលិតផល​ផ្លែ​ចេក​ស្រស់ បាន​ប្រមាណ​ពី ២០ ០០០ ទៅ ២៥ ០០0 ដុល្លារ​អាមេរិក​ក្នុង​មួយ​ហិកតា​ក្នុង​មួយឆ្នាំ រីឯ​កៅស៊ូ​ធម្មជាតិ និង​ស្វាយចន្ទីរ វិញ​ទទួលបាន​ត្រឹមតែ​ជាង ១ ០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ហិកតា​ក្នុង​មួយឆ្នាំ​។​

​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ការនាំចេញ​ផ្លែ​ចេក​ស្រស់​ក្នុង​រយៈពេល ៥​ខែ​ដំបូង​ឆ្នាំ ២០២០​នេះ សម្រេចបាន​ប្រមាណ ១២,៤១​ម៉ឺន​តោន បាន​កើនឡើង ១៧២,៧៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩​។​
​កម្ពុជា​បាន និង​កំពុង​ទទួលបាន​ផល​ជា​ផ្លែផ្កា​ល្អប្រសើរ​ជា​បណ្តើរៗ ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ក្រោយពី​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​បើកទូលាយ​ដល់​វិស័យ​ឯកជន ក្នុងការ​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​តាមរយៈ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច កាលពី ៨ ទៅ ១៥​ឆ្នាំកន្លងមក ស្រប​ពេលដែល​កម្ពុ​ជាទ​ទួលបាន​ការចុះ​ពិធីសារ​នៃ​ការនាំចេញ​ផ្លែឈើ​ទៅកាន់​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស​ប្រទេស​ចិន ជា​បន្ត​បន្ទាប់ពី​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​គួរ​បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា រួម​និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​ចាប់ពី​ចំណុច A ដល់ Z តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតផល ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក ការកែច្នៃ​ប្រកបដោយ​គុណភាព​អនាម័យ និង​សុវត្ថិភាព សម​ស្របតាម​ស្តង់ដារ​នៃ​ទីផ្សារ​នាំចេញ​៕
​ដោយ​៖​សម្ផស្ស​

spot_img
×