Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់ ជាមួយ​កូរ៉េខាងត្បូង ដោយសារ​ការ​បង្ហោះ​ខិត្តប័ណ្ណ​របស់​កូរ៉េខាងត្បូង​

spot_img

​កូរ៉េខាងជើង​ប្រកាសថា ខ្លួន​នឹង​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយនឹង​កូរ៉េខាងត្បូង រួមមាន​បណ្តាញ​ទំនាក់ទំនង​បន្ទាន់ រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​កូរ៉េខាងជើង​និយាយថា នេះ​ជា​វិធានការ​ដំបូង​ក្នុងចំណោម​វិធានការ​បន្តបន្ទាប់​ទេ ដោយ​របប​នេះ​ចាត់ទុក​កូរ៉េខាងត្បូង​ជាស​ត្រូវ​។​

​ការហៅ​ទូរស័ព្ទ​ប្រចាំថ្ងៃ ដែល​ធ្វើឡើង​ទៅកាន់​ការិយាល័យ​ទំនាក់ទំនង​ក្នុង​ទីក្រុង Kaesong តាម​ព្រំដែន​កូរ៉េខាងជើង នឹងត្រូវ​ផ្អាក​ចាប់​ពីថ្ងៃ​អង្គារ​នេះ​ទៅ​។​

​កូរ៉េ​ទាំងពីរ បាន​បង្កើត​ការិយាល័យ​នោះ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ក្រោយ​មានការ​ចរចា​ក្នុង​ឆ្នាំ ២០១៨​។​

​បើតាម​លក្ខណៈ​បច្ចេក​ទេ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កំពុងស្ថិត​នៅក្នុង​សង្គ្រាម​ជាមួយគ្នា​នៅឡើយ ពីព្រោះ​មិនទាន់មាន​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​នៅឡើយ​ទេ នៅពេល​សង្គ្រាម​កូរ៉េ​បានបញ្ចប់​ក្នុង​ឆ្នាំ ១៩៥៣​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ចុះផ្សាយ​ថា កូរ៉េខាងជើង “​នឹង​កាត់ផ្តាច់ និង​បិទ​ទាំងស្រុង​នូវ​បណ្តាញ​ទំនាក់ទំនង រវាង​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ​”​។​

​ប្រទេស​នេះ​និយាយទៀតថា បណ្តាញ​ទំនាក់ទំនង​យោធា​ក៏​នឹងត្រូវ​កាត់ផ្តាច់​ផងដែរ​។​

​នៅពេល​ការិយាល័យ​ទំនាក់ទំនង ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​កាលពី​ខែមករា ដោយសារតែ​បញ្ហា​វីរុស COVID-19 ការធ្វើទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ ធ្វើឡើង​តាមរយៈ​ការហៅ​ទូរស័ព្ទ​។​

“​ពួកយើង​បាន​ឈានដល់​ការ​សន្និដ្ឋានថា មិនចាំបាច់​មានការ​អង្គុយ​ទល់មុខ​គ្នា ជាមួយនឹង​អាជ្ញាធរ​កូរ៉េខាងត្បូង​ទៀតឡើយ និង​មិនមាន​បញ្ហា​ត្រូវ​ពិភាក្សា​ជាមួយ​ពួកគេ​ឡើយ ដោយសារ​ពួកគេ​ធ្វើ​ឲ្យ​ពួកយើង​ស្រងាកចិត្ត​”​។​

Kim Yo-jong ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​គំរាម​កាលពី​សប្តាហ៍​មុន​ថា នឹងធ្វើ​ការបិទ​ការិយាល័យ​ទំនាក់ទំនង​គ្នា ប្រសិនជា​កូរ៉េខាងត្បូង​មិន​បញ្ឈប់​ក្រុម​ផ្តាច់ខ្លួន​ផ្ញើ​ខិត្តប័ណ្ណ​ចូលក្នុង​ទឹកដី​កូរ៉េខាងជើង​។​

​នាង​និយាយថា យុទ្ធនាការ​ខិត្តប័ណ្ណ គឺជា​សកម្មភាព​អរិយ​ភាព​ដែល​បាន​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​ធ្វើឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​កាលពី​ឆ្នាំ ២០១៨ រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​អ្នក​ផ្តាច់ខ្លួន​ចូលមក​កូរ៉េខាងត្បូង​ម្តងម្កាល បានធ្វើការ​បង្ហោះ​ប៉េងប៉ោង​ដែលមាន​ខិត្តប័ណ្ណ រិះគន់​របប​កុម្ម​យ​និ​ស្ត ចូលទៅក្នុង​ទឹកដី​កូរ៉េខាងជើង ដោយពេល​ខ្លះ​មានការ​ផ្គត់​ផ្គង ដើម្បី​ទាក់ទាញ​ប្រជាជន​កូរ៉េខាងជើង ឲ្យ​យក​ចាប់យក​ប៉េងប៉ោង​នោះ​។​

​ប្រជាជន​កូរ៉េខាងជើង​ទាំងអស់ អាច​ទទួលបាន​ព័ត៌មាន​តែ​ពី​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​មួយគត់ ដោយសារ​ពួកគេ​ភាគច្រើន មិនមាន​អ៊ីនធឺណិត​ប្រើប្រាស់​។​

​ទំនាក់ទំនង​រវាង​ប្រទេស​បងប្អូន​ទាំងពីរ ហាក់​បាន​ប្រសើរឡើង​ក្នុង​ឆ្នាំ ២០១៨ នៅពេល​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បានធ្វើការ​ជួបគ្នា​ចំនួន ៣​លើក ដើម្បី​ចរចា​គ្នា​។​

​ប៉ុន្តែ​ទីក្រុង​ព្យុងយ៉ាង​បានធ្វើការ​កាត់​ផ្តាច់ទំនាក់ទំនង ជាមួយនឹង​ក្រុង​សេ​អ៊ូ​ល បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​បាន​បរាជ័យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×