Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ចិត្ត​រកប្រពន្ធ​មិនបាន​ដូច​គេ ជម្រើស​ចុងក្រោយ ដើរ​ដាក់​បដា​ប្រកាស​រកប្រពន្ធ​តាម​បង្គោល​ភ្លើង​ចរាចរណ៍ លទ្ធផល​….

spot_img

ការរក​ដៃគូ​ជីវិត​ម​ក​រួមរស់​ជាមួយគ្នា​រហូត តើ​អាចជា​ការលំបាក​មែន​ទេ​? សម្រាប់​សម័យនេះ នោះ​រឿងនេះ​បើតាម​សង្កេត​មើលទៅ ហាក់ដូចជា​មិនជា​ការលំបាក​នោះទេ សម្រាប់​មនុស្ស​ប្រុស​ភាគច្រើន​។ ដោយឡែក បុរស​ម្នាក់នេះ​វិញ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ជាច្រើន ភ្ញាក់ផ្អើល​ជាខ្លាំង សម្រាប់​វិធី​ក្នុងការ​ស្វែងរក​ប្រពន្ធ​ដ៏​ចម្លែក​របស់គាត់​។​

​បុរស​ម្នាក់​ឈ្មោះ Noor Aziro bin Abdullah មកពី​រដ្ឋ Terengganu ប្រទេស​ម៉ាឡេស៊ី បានរៀបចំ​បដា​ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​មួយ ដោយ​ព្រី​ន​រូបថត​ខ្លួន​ប្រកាស​ស្វែងរក​ប្រពន្ធ និង​ភ្ជាប់​ជាមួយ​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ​។ Aziro និយាយថា គាត់​បានដាក់​បដា​២​នៅក្នុង Dungun រដ្ឋ Terengganu ដោយ​ក្នុងនោះ ១​ដាក់​នៅក្នុង​ទីក្រុង និង​មួយទៀត​ដាក់​នៅតាម​ឆ្នេរ Pantai Teluk Bidara​។​

​បុរស​វ័យ ៣៥ ឆ្នាំ រូបនេះ បាន​សារភាពថា គាត់​បាន​បោះបង់ចោល​ការស្វែងរក​ប្រពន្ធ​តាម​បណ្តាញ​សង្គម ដោយសារតែ​មានការ​ប្រកួត​ប្រជែង និង​ជម្រើស​ច្រើនពេក ដែល​គាត់​ត្រូវ​ប្រឈមមុខ​។​

​គាត់​បាន​ប្រាប់​អ្នកសារព័ត៌មាន Malay Mail ថា​៖ «​ដូច្នេះ ខ្ញុំ​បានសម្រេច​ចិត្ត​លើក​បដា​ដោយ​ខ្លួនឯង ដោយ​សង្ឃឹមថា នរណាម្នាក់​មកពី​ភូមិ​ក្បែរ​នោះ នឹង​ចាប់អារម្មណ៍​»​។​

​ជា​លទ្ធផល គាត់​បានទទួល​កា​រខ​ល​ទូរស័ព្ទ​ជាច្រើន ពី​មនុស្ស​ចម្លែកៗ​ជាច្រើន ដោយបាន​ស្នើសុំ​ឲ្យ​មាន​សុពលភាព​នៃ​បដា​ដែល​គាត់​បានដាក់​។​

Aziro បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ទទួល​ទូរស័ព្ទ​ពី Kedah, KL, Selangor និង​សូម្បី Kuantan» ។ គាត់​បន្ថែមថា​៖ «​មាន​អ្នក​ទូរស័ព្ទ​មកពី Penang ដោយបាន​សរសើរ​ខ្ញុំ​អំពី​វិធីសាស្ត្រ​របស់ខ្ញុំ​ក្នុងការ​ស្វែងរក​ប្រពន្ធ និង​ប្រភពដើម​នៃ​គំនិត​នេះ​» ។​

​ទោះយ៉ាងណា Aziro មិនបាន​ប្រាប់​សមាជិកគ្រួសារ​ណា​ម្នាក់ ឲ្យ​ដឹង​អំពី​វិធី​ស្វែងរក​ប្រពន្ធ​ដ៏​ចម្លែក​នេះ​ទេ ប៉ុន្តែ គាត់​នៅតែ​សង្ឃឹមថា អ្នកណាម្នាក់​នឹង​ចាប់អារម្មណ៍​គាត់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ពិតណាស់ កាលពី​រសៀល​ម្សិលមិញ​នេះ រូបថត​បដា​របស់ Aziro ត្រូវបាន​បង្ហោះ​នៅលើ Twitter ដោយ​អ្នកប្រើប្រាស់​ឈ្មោះ @lati0s ហើយ​ឃើញថា វាទ​ទួលបាន​ការចាប់​អារម្មណ៍​ចែករំលែក​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ malaymail)


spot_img
×