Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​សូម​សួរថា ៖ តើ​មើល​បន្លែ ផ្លែឈើ​យ៉ាងម៉េច​? ទើប​ដឹងថា មាន​សារធាតុ​គីមី​ពុល​, ទំនិញ​ខូច​គុណភាព​…

spot_img

បន្ទាយមានជ័យ​៖ តើ​វិធី​សាមញ្ញៗ ធ្វើ​ដូចម្តេច​អោយដឹងថា​បន្លែ ផ្លែ​ឈើ​មាន​សារធាតុ​គីមី​ពុល​,​ធ្វើ​ម៉េច​ដឹងថា ទំនិញ​ខូច​គុណភាព ទំនិញ​គ្មាន​អនាម័យ​និង​ទំនិញ​ណា​ហួស​កាលកំណត់​ប្រើប្រាស់ ?

នេះ​បើ​តាម សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួរ​មានជ័យ សូម​សួរ​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ​។ ឯ​ពួក​មន្ត្រី​ជំនាញ​បាន​ឆ្លើយតប​និង​ពន្យល់​លំអិត​វិញ​ម្តង​មួយៗ ប៉ុន្តែ​វិធីសាស្ត្រ​ខ្លះ​នៅតែ​ពិបាក​ពន្យល់​ដែរ​។

ការសួរដេញដោល​និង​ពន្យល់​បកស្រាយ​បាន​កើតឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ចំណី​អាហារ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស និង​ខូចគុណភាព មាន​សារធាតុ​គីមី​របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ឈ្នួ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា​ឆ្នាំ​២០១៨ របស់​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ។​

មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ​របស់​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា លោក​ហុង លាង អនុប្រធាន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​។​

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ បាន​និយាយថា​: ការចុះ​ផ្សព្វផ្សាយ​និង​អប់រំ​បែប​នេះ​បាន​ធ្វើ​នៅ​សាលារៀន​សាធារណ​:​និង​ឯកជន​មួយចំនួន​នៅក្នុង​ខេត្ត រាប់​ទាំង​នៅ​ទីប្រជុំជន​និង​នៅ​ជនបទ​។​នោះ​មក​ពី​កន្លងមក មន្ត្រី​ជ​មនា​ញ​បាន​ពិនិត្យឃើញថា មាន​អ្នកលក់ដូរ​ចំណីអាហារ​ក្នុង​សាលារៀន​មួយចំនួន​នៅតែ​យក​ផលិតផល​ចំណីអាហារ​ហួស​សុពលភាព​ប្រើប្រាស់​នឹង​ខូច​គុណភាព​មក​លក់​អោយ​សិស្សានុសិស្ស​បរិភោគ​។​

លោក​និយាយ​បន្តថា :​ការផ្សព្វផ្សាយ​នេះ​មាន​ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​និង​វិធានការ​បង្កា​ការពារ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ដែល​ជា​ធនធានមនុស្ស​បាន​នឹង​កំពុង​បណ្តុះបណ្តាល​ថ្មី​សន្លាង​នោះ ចេះ​ប្រុងប្រយ័ត្ន​អោយ​ហើយ​ស្រេច​ចេញពី​ខ្លួនឯង​ក្នុង​ការសម្រេចចិត្ត​ទិញ​ផលិតផល​ចំណីអាហារ​បែប​ប​ណា​មក​បរិភោគ ពិសេស​ចំណីអាហារ​មាន​ផល​បះ​៉​ពាល់​ឬ​មាន​ប្រឈម​គ្រោះថ្នាក់​ច្រើន​ដល់​សុខភាព​និង​អាយុជីវិត​។​
ក្នុង​ពិធី​ផ្សាយ​នោះ សិស្សានុសិស្ស​បាន​សួរដេញដោល​មន្ត្រី​ជំនាញ​ថា បើ​យើង​មើល​នឹង​ភ្នែក ស្នាប​នឹង​ដៃ​ឬ​វិធី​សាមញ្ញៗ​របស់​ប្អូនៗ​ឬ​ពុក​ម៉ែ​អ្នកស្រុក​នៅ​តាម​ផ្ទះ​តាម​ភូមិ​ចង់​បញ្ញ្ជៀ​ស​បរិភោក​ឬ​ប្រើប្រាស​ម្ហូបអាហារ​ខូច​គុណភាព គ្មាន​អនាម័យ និង​ហួស​កាលកមណត់​ប្រើប្រាស​ត្រូវ​ធ្វើ​ដូចម្តេច​? ចុះ​មើល​ដូចម្តេច​ទើប​ដឹង​ថា​បន្លែ​ផ្លែឈើ​នោះ មាន​សារធាតុ​គីមី​ឬ​អត់​? តើ​មាន​វិធី​ណា​ចៀសវាង​បាន​?

ជា​ចម្លើយ មន្ត្រី​ជំនាញ​កាំកុងត្រូល​ជាច្រើន​នាក់​បាន​ប្តូរ​វេន​គ្នា​ឆ្លើយ​ពន្យល​បកស្រាយ​តាមបិ​ធាន​បច្វេកទេស​ដូចជា​បង្ហាញ​សន្លឹក​ផ្ទាំង​ស្ទីគ័រ​ផ្សព្សផ្សាយ បង្ហាញ​ពី​ឧបករណ៍​ពិសោធន៍ និង​វិធី​សាក​ពិសោធន៍​។ និង​ក៏​បង្ហាញ​ពិ​របៀប​មើល​នឹង​ភ្នែក ឬ​ស្ទាប​នឹង​ដៃ​ផងដែរ​។​ ដូច​ជា​បន្លែ​ផ្លែឈើ​មាន​សារធាតុ​គីមី​ពុល​ឬ​អត់ ? គេ​អាច​មើលឃើញ​ឬ​ដឹងថា​ជា​ផលិតផល​ក្នុងស្រុក​ឬ​នាំចូល​ពី​ក្រៅប្រទេស​? បើ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ឬ​យក​មក​ពី​ឆ្ងាយ​ដែល​ក្នុង​ភូមិ​ឃុំ​យើង​ដាំ​ឬ​ផលិត​មិនបាន សូម​ប្រុងប្រយ័ត្ន​។​ដូចជា តើ​វា​មាន​សារជាតិ​ជូរ​ល្អែម ប្រៃ​ល្វីង មាន​រូប​សម្រស់​ឬ​ឆាប់​ស្លោក​ស្រពោន​ឬ​ស្រ​ធ​អាប់ដ​ដូច​របស់​ធម្មជាតិ​ទេ​? ប្អូនៗ​អាច​យក​មក​ប្រៀប​នឹង​របស់​ធម្មជាតិ​ដែល​មាន​ក្នុង​ជំវិញ​ផ្ទះ​ប្អូនៗ​។ តើ​ស្លឹក​ស្ពៃ សាលា​ដ ខាត់ណា​នោះ មាន​ដង្កូវ​ហ៊ាន​ស៊ី​ទេ​? បើ​អត់ បើ​មិន​ស្លោ​ក ស្វិត​រញម​ឆាប់​ទេ …​នោះ​មានន័យ​ថា វា​មាន​ជា​តុ​គីមី​និង​ថ្នាំពុល​ឬ​ដាក់​ធាតុ​ដែល​ហាមឃាត់ ដែល​ប៉ះពាល់​សុខភាព​ហើយ​។​ល​។​

ទោះយ៉ាងណា មន្ត្រី​អះអាងថា វិធី​ដែល​ត្រឹមត្រូវ​និង​យកជាការ​ការ​បាន​គឺ​ត្រូវ​យក​សំណាក់​វី​ភាគ​ទៅ​កាន់​ទីពិសោធន៍ ។​ប៉ុន្តែ​ទទួលស្គាល់ថា វិធី​នេះ​ពិបាក ហើយ​នៅ​ភូមិ​ស្រុក​ខេត្ត​និង​ប្រទេស​យើង មិនទាន់​មាន​លទ្ធភាព​សមស្រប​នៅឡើយ​៕​ ដោយ ៖ បន្ទាយ​

spot_img
×