Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ ទទួលបាន​គម្រោង​វិនិយោគ​ប្រមាណ ៣០​ប៊ី​លាន​ដុល្លារ គិត​មកទល់ពេលនេះ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គម្រោង​វិនិយោគ ដែល​ទទួលបាន​ការលើក​ទឹកចិត្ត និង​កំពុងដំណើរការ​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​១៩៤ គម្រោង និង​មាន​ទុនវិនិយោគ​សរុប​ចំនួន ៣០.០៩១.០៦១.៩២៤ ដុល្លា​អាមេរិក​។ នេះ​បើ​យោងតាម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៩​មិថុនា​នេះ​។​

​លោក​ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែលមាន​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​រួមមាន​៖ វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដែលជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ ខឿនសេដ្ឋកិច្ច​ជាតិ​រប​ស់រាជ​រដ្ឋាភិបាល ។ សក្តានុពល​រួមមាន​៖ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​១០ ទីតាំង (៤​កំពុងដំណើរការ និង​៦​ត្រៀម​ដំណើការ​) អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ជា “​តារា​រះ​នា​ទិសនិរតី​” ។​

​លោក​បន្តថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway) ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​ប្រមាណ​ជាង ១៩០ គីឡូម៉ែត្រ សម្រេចបាន​បាន ២០,៦៥% និង​ដោះស្រាយ​ផលប៉ះពាល់​បាន ៨៨,៨៤% គិត​ត្រឹម​ខែមេសា ឆ្នាំ ២០២០​។

​សូម​បញ្ជាក់ដែរថា​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នា​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០២០ ដោយ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​មុនពេល​កំណត់ នា​ចុងឆ្នាំ​២០២២ នេះ ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ ប្រមាណ ២.០០០​លាន​ដុល្លារ​អាមេរិក​។​

​លោក ចំរើន ថ្លែងថា បើ​យោងតាម​របាយការណ៍ បាន​គូសបញ្ជាក់ថា គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ មាន​ចំនួន​១២ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ១.០៦៦.៥០០.០០០ ដុល្លា​អាមេរិក​។ តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​១០ ក្រុមហ៊ុន អភិវឌ្ឍន៍​លើ​ផ្ទៃដី ២.៥៨៦,២៦ ហិកតា ទុនវិនិយោគ​សរុប ១.៤៨១.៣៥៨.៨០២ ដុល្លារ​អាមេរិក ។
​គម្រោង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ចំនួន​៥ ក្រុមហ៊ុន អភិវឌ្ឍន៍​លើ​ផ្ទៃដី ១១.៧២៨ ហិកតា ទុនវិនិយោគ​សរុប ១១២.៥៤៨.៩២៤ ដុល្លារ​អាមេរិក​។​

​គម្រោង​វិនិយោគ​ដី​ជួល​រយៈពេល​វែង មាន​ចំនួន​៣​ក្រុមហ៊ុន អភិវឌ្ឍន៍​លើ​ផ្ទៃដី ៧.០៥១,៩៧ ហិកតា ទុនវិនិយោគ​សរុប ៧.៦៩៣.០៣៤.៤៤០ ដុល្លា​អាមេរិក​។ គម្រោង​វិនិយោគ​កោះ​ឆ្នេរ មាន​ចំនួន​២០​ក្រុមហ៊ុន អភិវឌ្ឍន៍​លើ​ផ្ទៃដី ១១.៦៣៧ ហិកតា ទុនវិនិយោគ​សរុប ៣.៩០០.៥៧០.២៥១ ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​លើ​វិស័យ​សេវាកម្ម​ទេសចរណ៍ និង​សណ្ឋាគារ មាន​ចំនួន​៦០ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ១០.៧៤៥.៦០១.៨៤៩ ដុល្លារ​អាមេរិក​។​

​គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម មាន​ចំនួន​១១ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ២១៣.៩៥៣.៥៤០ ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​លើ​វិស័យ​កម្មន្តសាល មាន​ចំនួន​៦ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ៥៩.០៦៣.៦៧៤ ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​លើ​វិស័យ​ការច្នៃ​ម្ហូ​រអា​ហារ ផលិត​ភេសជ្ជៈ និង​ថ្នាំជក់ មាន​ចំនួន​៩ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ៣៣៤.៧២៩.៧៤០ ដុល្លារ​អាមេរិក​។​

​គម្រោង​វិនិយោគ​លើ​វិស័យ​ការច្នៃ​ឈើ គ្រឿង​សង្ហា​រឹម មាន​ចំនួន​៦ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ១០២.៩៦៥.៨៨០ ដុល្លារ​អាមេរិក ។​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ មាន​ចំនួន​៣ ក្រុមហ៊ុន ទុនវិនិយោគ​សរុប​១៤៧.៩២២.០៥០ ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍ មាន​ចំនួន​២ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ៩៨៧.០១៩ ដុល្លារ​អាមេរិក​។​
​គម្រោង​វិនិយោគ​លើ​វិស័យ​អាជីវកម្ម​រ៉ែ មាន​ចំនួន​២ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ៧.០៧៩.៩០៥ ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​លើ​វិស័យ រោងចក្រ សហគ្រាស​មាន​ចំនួន​៤៧ ក្រុមហ៊ុន​/​គម្រោង ទុនវិនិយោគ​សរុប ៤.២០០.៦៨៥.៨៣២ ដុល្លារ​អាមេរិក​៕
​ដោយ​៖​សម្ផស្ស​

spot_img
×