Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ផ្ទុះ​ហិង្សា​រវាង​ក្រុម​អ្នកប្រជាធិបតេយ្យ និង​សកម្មជន ទៅលើ​រឿង​អក្សរ​ធំៗ​លេចធ្លោ​លើផ្លូវ “DEFUND THE POLICE” (​វីដេអូ​)

spot_img

​ការចាក់​អក្សរ​ពណ៌​លឿងខ្ចី​ធំៗ​គ្រប់​ដណ្តប់​ពេញ​មួយដង​ផ្លូវ ជាមួយ​ពាក្យ​សរសេរថា “DEFUND THE POLICE” ដែល​មានន័យថា «​ការពារ​ប៉ូលិស​» សម្រាប់​ក្រុមបាតុករ​ស្រែក​ប្រមូល​ផ្តុំគ្នា ដើម្បី​ចលនា​ប្រយុទ្ធប្រឆាំង ទៅនឹង​ភាព​សាហាវឃោរឃៅ​របស់​ប៉ូលិស និង​ការរើសអើង​ជាតិ​សាសន៍ បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស ហើយ​កំពុង​បង្កឱ្យមាន​ការភ័យព្រួយ​ក្នុងចំណោម​អ្នកប្រជាធិបតេយ្យ​។​

​សូមបញ្ជាក់ថា ក្រុមអ្នកតវ៉ា​នៅ​ទូទាំងប្រទេស បានទាមទារ​រក​យុត្តិធម៌ ចំពោះ​មរណភាព​របស់ George Floyd ដោយ​លើក​បដា​គ្រវី​ដៃ​ជាមួយ​ពាក្យ “Defund the police!” នៅឯ​កន្លែង​ប្រមូល​ផ្តុំគ្នា​នៅតាម​ទីក្រុង​ធំៗ ចុង​សប្តាហ៍​មុននេះ នៅពេលដែល​លោក Joe Biden បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រឈមមុខ​នឹង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ​។​

​ខណៈពេលដែល​លោក Trump ប្រកាន់ខ្ជាប់​នូវ​ពាក្យស្លោក​នេះ ដោយ​គូររូប​គូប្រជែង​របស់ខ្លួន​ថា ជា​ក្រុម​រ៉ាឌីកាល់ ឬ អ្នក​មូល​វិវដ្ដ​និយម ដែល​ប្រមើលមើល​ពិភព​នៃ​ភាព​គ្មាន​ច្បាប់ និង​ភាពអនាធិបតេយ្យ​នោះ​, លោក Biden និង​អ្នកប្រជាធិបតេយ្យ​ដទៃទៀត ក៏​កំពុង​ប្រឆាំងនឹង​ការអំពាវនាវ​របស់​ក្រុម​ខាងឆ្វេង និង​ក្រុម​បណ្តែត នូវ​វិធានការណ៍​សមរម្យ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ឥរិយាបទ​អាក្រក់​របស់​ប៉ូលិស​។​

​លោក Briden បាន​ប្រាប់ CBS Evening News កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​៖ «​ទេៗ ខ្ញុំ​មិន​គាំទ្រ​ទៅនឹង​ទង្វើ​ការពារ​ប៉ូលិស​ជាដាច់ខាត​។ ខ្ញុំ​គាំទ្រ​ជំនួយ​សហព័ន្ធ​ទៅតាម​ស្ថានការណ៍ ចំពោះ​ប៉ូលិស ដោយ​ផ្អែកលើ​ថា​តើ​ពួកគេ​បំពា​ញ​បាន​នូវ​ស្តង់ដារ​នៃ​ភាពថ្លៃថ្នូរ និង​កិត្តិយស ហើយ​ជាការ​ពិត អាច​បង្ហាញថា​ពួកគេ​អាច​ការពារ​សហគមន៍​បានដែរ ឬទេ​»៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ msn)


spot_img
×