Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ស្វាយ​ស្រស់​របស់​កម្ពុជា ត្រូវបាន​ហូរ​ចេញ​ជា​បណ្តើរ ដោយ​ត្រង់​ទៅកាន់​ប្រទេស​ចិន បន្ទាន់​ពី​ចុះ​ពិធី​ប្តូរ​សារ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ការផ្លាស់ប្តូរ​ពិធីសារ លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​ប្រទេស​ចិន​នោះ ផលិតផល​ស្វាយ​ស្រស់​របស់​កម្ពុជា នឹងត្រូវ​បាន​ហូរ​ចេញ​ជា​បណ្តើរ​ដោយ​ត្រង់​ទៅកាន់​ប្រទេស​ចិន ព្រមជាមួយ​អត្ថប្រយោជន៍​ជាច្រើន​អនេក ដែល​កសិករ ម្ចាស់​ចំការ និង​អាជីវករ នឹង​ទទួលបាន​ពី​ពិធីសារ ដ៏​មាន​សារសំខាន់​មួយ​នេះ​។​

​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រទេស​ចិន​” ត្រូវបាន​រៀបចំ​ពិធី​ប្តូរ​សារ រវាង​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិត នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែមិថុនា ឆ្នាំ​២០២០​។​

​មានប្រសាសន៍​ស្វាគមន៍ នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ទឹកចិត្ត​ចូលរួម​អបអរសាទរ ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម និង​អគ្គ​រដ្ឋបាល​ល​គយ​ចិន រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​បានធ្វើ​ឲ្យ​សម្រេចបាន​នា​ថ្ងៃនេះ​។ តាមរយៈ​ភាពជោគជ័យ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​យកចិត្តទុកដាក់​គិតគូ និង​ឆ្លើយតប​ជា​វិជ្ជមាន​បាន​ទាន់ពេល នូវ​សំណើ​ដ៏​ចាំបាច់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្តីពី​ការនាំចេញ​ផ្លែស្វាយ​ស្រស់​នៅ​កាន់​ទីផ្សារ​ចិន​។

​តាមរយៈ​ពិធីសារ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ដែល​សមជា​មិត្ត​ដែកថែប និង​ជា​ដៃគូ​សហប្រតិបត្តិ​ការដើ​ម្បី​ការអភិវឌ្ឍ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ដោយឡែក ចំពោះ​វិស័យ​កសិកម្ម រដ្ឋាភិបាល​ចិន​បានសម្រេច​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​ដល់ ៤០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ហើយ​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ បានអនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ដោយ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន​ដែល​ត្រូវការ ៨​លាន​តោន​ក្នុង​១​ឆ្នាំ ហើយ​ភាគី​ទាំងពីរ​បាននិងកំពុង​ពិភាក្សា​អំពី​ពី​នីតិវិធី​និង​លកខ​ខ័​ណ្ធ​តម្រូវ ហើយ​និង​បច្ចេកទេស​មួយចំនួន ដើម្បី​ឈានទៅ​ធ្វើការ​អនុម័ត​លើ​ឯកសារ​សំណើ​នាំចេញ ម្រេច មាន​ប៉ៃលិន ក្រូចថ្លុង ធុ​រ៉េ​ន និង​ទឹកមាត់​ត្រចៀកកាំ ហើយ​សង្ឃឹមថា កិច្ចការ​នេះ​នឹង​អាច​ចាប់ផ្តើម​ធ្វើការ​នាំចេញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា តាមរយៈ​ការផ្លាស់ប្តូរ​ពិធីសារ​នេះ ទីផ្សារ​នៃ​ផលិតផល​ស្វាយ​ស្រស់​របស់​កម្ពុជា នឹងត្រូវ​បាន​ហូរ​ចេញ​ជា​បណ្តើរ​ដោយ​ត្រង់​ទៅកាន់​ប្រទេស​ចិន ព្រមជាមួយ​អត្ថប្រយោជន៍​ជាច្រើន​អនេក​ដែល​កសិករ ម្ចាស់​ចំការ និង​អាជីវករ​នឹង​ទទួលបាន​ពី​ពិធីសារ​ដ៏​មាន​សារសំខាន់​មួយ​នេះ​។ ក្រៅពីនេះ វិស័យ ផលិក​ម្ម​ស្វាយ​ស្រស់​នឹង​ត្រូវបាន​លើកកម្ពស់ និង​ឱ្យ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​ទីផ្សារ​ជា​បណ្តើរ ជាពិសេស​នឹង​ស្រូបយក​ពលកម្ម​ក្នុងស្រុក​បាន​កាន់តែច្រើន​ផែ​ម​ទៀត​។
​យក​ឱកាស​ដ៏​ពិសេស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ចូលរួម និង​សហការ​ឱ្យបាន​ពេញ​ពេញ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ធ្វើយ៉ាងណា​ច្បាម​យក​ឱកាស​មាស​ដែល​កំពុងមាន​ក្នុង​ដៃ ឱ្យ​បានជា​ប្រយោជន៍​ដើម្បី ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ហើយ​សង្ឃឹមថា កម្ពុជា​មានឱកាស​ក្នុងការ​ប្រកួតប្រជែង​ប្រកបដោយ​កិត្តិយស និង​កិត្តិនាម​របស់​ផលិតផល​ខ្មែរលើ​ឆាក​អន្តរជាតិ​។​

​នាឱកាស​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​អំណរ​សា​ទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នេះ និង​បានធ្វើ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​ពិធីសារ​នេះ​ដោយបាន​រំលេច​ខ្លឹមសារ សំខាន់ៗ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ពីលើ​គ្រប់​វិស័យ ដោយឡែក​វិស័យ​កសិកម្ម បាន​និង​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​យ៉ាងសកម្ម​ធ្វើយ៉ាងណា​ពង្រីក​សក្តានុពល​នាំចេញ​កសិផល​កម្ពុជា​នៅ​កាន់​ទីផ្សារ​ធំ​ចិន ហើយ​ជាក់ស្តែង​ក្រៅពី​ផលិតផល​អង្ករ និង​ចេកអំបូង​លឿង ពិធីសារ​នា​ថ្ងៃនេះ និង​បើកផ្លូវ​ឱ្យ​ផលិតផល​ផ្លែស្វាយ​ស្រស់​កម្ពុជា​ហូរ​ចូល​ទីផ្សារ​ចិន​។ ពិតណាស់ ការនាំ ចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​នាពេលនេះ ប្រាកដជា​នឹង​ជួយ​សេដ្ឋកិច្ចកម្ពុជា​ដែល​ទទួលរង​នូវ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ឱ្យមាន​កំណើន​ប្រសើរឡើង​វិញ​ក្នុងពេល​ឆាប់ៗ ខណៈដែល​វិស័យ​កាត់ដេរ​កំពុង​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​មាន​ក្តីសង្ឃឹម និង​ជឿជាក់ថា​តាមរយៈ​ពិធីសារ​នេះ វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ជាពិសេស​កសិករ​ដែល​ជា​ម្ចាស់​ចំការ​នឹង​ចាប់យក​កាលានុវត្តភាព​ស្របតាម​ប្រសាសន៍​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម និង​នាំចេញ​ផ្លែស្វាយ​ស្រស់ ដ៏​មាន​គុណភាព និង​គុណ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​ចិន ហើយ​សង្ឃឹមថា​ពិធីសារ​លើ​ការនាំចេញ​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​នឹង​កើតមាន​ឡើងជា​បន្តបន្ទាប់​។​

​សូម​អនុញ្ញាត​ជម្រាបជូន​ថា តាមរយ​:​ការចរចា​លើ​ឯកសារ​ពិធីសារ​នេះ​ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៨ ភាគី​ទាំងពីរ​បានធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​ស្វិតស្វាញ ស៊ីជម្រៅ​លើ​សំណុំ​ឯកសារ​ស្នើសុំ​របស់​ភាគី​កម្ពុជា លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​ចិន និង​បញ្ជី​សមាសភាព​ចង្រៃ​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ភាគី​ចិន​។ ក្រៅពី​ឯកសារ​ផ្លូវច្បាប់ ទាក់ទង​ការងារ​បច្ចេកទេស និង​ឯកសារ​រដ្ឋបាល ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​គណប្រតិភូ និង​មន្ត្រី​ជំនាញ​ដើម្បី​ចុះមក​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​លើ​ការអនុវត្ត​ជាក់ស្តែង​ផ្នែក​បច្ចេកទេស​លើ​ការដាំដុះ ការប្រមូល​ផល​នៅ​ចំការ និង​រោងចក្រ​វេច​ខ្ចប់ និង​ជាពិសេស​សង្កត់ធ្ងន់​លើ​ការធ្វើ​អនាម័យ និង​ភូតគាម​អនាម័យ​(SPS)​។ ក្នុង​ស្មារតី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ពេញលេញ យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឍគ្រប់​ជ្រុងជ្រោយ និង យូរ​អង្វែ​ង ដើម្បី​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ភាគី​ទាំង​ពីរបាន​ឈានដល់ ការសម្រេច​អនុម័ត​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រទេស​ចិន​” នាពេលនេះ​។

​គិត​ត្រឹម​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​កសិក​ម្ម​បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​ចំនួន ២០ ក្រុមហ៊ុន​ម្ចាស់​ចម្ការ ដែលមាន​ផ្ទៃដី​ចំនួន ២១ ២៨៦​ហិកតា​។ បន្ទាប់ពី​ពិធីសារ​នេះ​ចូល​ជា​ធរមាន អគ្គនាយកដ្ឋាន​កសិក​ម្ម​នឹង​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​រួច​ផ្ញើជូន​ភាគី​ចិន ដើម្បី​ចុះមក​វាយតម្លៃ បញ្ចប់​មុន​ឈានដល់​ការនាំចេញ​បាន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×