Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ជែង​ឡាន​ទៅបុក​ឡាន បណ្តាលឲ្យ​ស្លាប់​

spot_img

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​បើកបរ​ម៉ូតូ​ជែង​រថយន្ត​ទៅ​បុក​គ្នា​នឹង​រថយន្ត​១​គ្រឿង​ទៀត​ដែល​បើក​បរ​បញ្ជ្រាសទិសគ្នា។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៥ និង ០៥ នាទី ថ្ងៃ​២៥ ខែ​មករា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន​- មង្គល​បូរី ក្នុង​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូរី​បាន​ប្រាប់ឲ្យដឹង​ថា ៖ ជនរងគ្រោះ​មានឈ្មោះ​ហន ចំ​រ៉ុង ប្រុស ២៩​ឆ្នាំ នៅ​ភូមិ​វត្ត​ចែង ឃុំ​អូរ​ដំបង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ម៉ូតូ​គ្រឿង​ម៉ាក ហុងដា វេវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​១​ខ​.៨៤៨០​។​

អ្នក​នៅ​ក្បែរ​កន្លែងកើតហេតុ​អោយដឹងថា​៖ មុនពេល​កើតហេតុ​អ្នកបើកបរ​(​ឈ្មោះ​ហន ចំ​រ៉ុង ) នេះ​ពាក់មួក​សុ​វត្តិភាព​ដែរ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

លុះ​ដល់​កន្លែងកើតហេតុ​ខាងលើ​បាន​ឡើង​ជែង​រថយន្ត​មួយគ្រឿង ដែល​បើក​ពីមុខ​ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក សាំ​យ៉ុង ប្រភេទ ទេសចរណ៍ ពណ៌ ស ដែល​មាន​ពាក់​ស្លាក​លេខ​បាត់ដំបង 1A.8749 អ្នកបើកបរ​ត្រូវបាន​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួនបាត់ ដែល​ធ្វើដំណើរ​ច្រាស់ទិស​គ្នា បុក​ចំ​ពីមុខ​ថ្ពាល់​ខាងឆ្វេង បណ្តាល​អោយ ស្លាប់​។​

​ចំណែកឯ ម៉ូតូ​ខូចខាត​ធ្ងន់​មួយគ្រឿង រថយន្ត​ខូចខាត​ស្រាល ចំពោះ​មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ​គឺ​ដោយ​អ្នកបើកបរ​ម៉ូតូ​ឡើង​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕ ដោយ ៖ បន្ទាយ​

spot_img
×