Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! ជួប​ជាមួយ​បេក្ខជន​ពិសេស ឡើងទៅ​ជម្រុះ​វគ្គ Live Show ក្នុង​វត្ត​សំរោង​អណ្តែត ពិតជា​ពីរោះ ក្មេងៗ​សុំ​ខ្មាស (​វីដេអូ​)

spot_img

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ពិសេស​ក្មេងៗ​បាន​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ទៅនឹង​វីដេអូ​កំពុង​ល្បី​ថ្មី​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​លោកយាយ​ម្នាក់ បាន​ឡើង​បង្ហើរ​បទ​ចម្រៀង​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត មិន​ចាញ់​ម្ចាស់​បទ​ដើម​នោះទេ ហើយ​បើ​និយាយ​ពី​សំឡេង​វិញ ស្តាប់​ច្រឡំ​ក្មេង​១៨​ឆ្នាំ​តែម្តង​។​

​ការឡើង​បកស្រាយ​បទ​ចម្រៀង​ដ៏​មិន​នឹកស្មាន​នេះ ពី​លោកយាយ​ដែលមាន​វ័យ​ប្រហែល ៧០ ឆ្នាំ​ប្លាយ​ទៅហើយ គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កម្ម​ពិធី​ឆ្លង​សាលប្រជុំ​មួយ ស្ថិតក្នុង​វត្ត​សំរោង​អណ្តែត កាលពីពេល​ថ្មីៗ​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោកយាយ​ឡើង​បញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ ព្រោះថា កាលពី​ឆ្នាំកន្លងមក គេ​ក៏​ធ្លាប់​បានឃើញ​លោកយាយ​ម្នាក់នេះ ឡើង​ច្រៀង​ម្តង​រួចមកហើយ បើ​គេ​នៅចាំ​មិន​ភ្លេច គឺ​នៅក្នុង​កម្ម​ពិធីបុណ្យ​កឋិន ស្ថិតនៅក្នុង​វត្ត​សំរោង​អណ្តែត​ដដែល​ផងដែរ​។​

​ទន្ទឹមនេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម សម្តែង​នូវ​ការកោតសរសើរ​ថា បើទោះជា​លោកយាយ​មាន​វ័យ​ចំណាស់​នេះ​ទៅហើយ​ក្តី តែ​លោកយាយ​នៅតែ​រឹងមាំ និង​ពិសេស​គឺ​នៅតែ​អាច​រក្សា​សំឡេង​បាន​យ៉ាង​ល្អ​៕

ដោយ​៖ លឹម ហុង​

spot_img
×