Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលចុះសួរសុខទុក្ខ​ភរិយា​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត លោកយាយ ខាវ ថង​ញ៉ុ​ត​

spot_img

​ស្ទឹងត្រែង ៖ បន្ទាប់ពី​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី​រួចមក នា​រសៀល​ថ្ងៃ​អង្គារ ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឆ្លៀតឱកាស​អញ្ជើញ ចូល​សួរសុខទុក្ខ​លោកយាយ ខាវ ថង​ញ៉ុ​ត ភរិយា​របស់​លោកតា ស៊ីន ស៊ី​សាមុត អធិរាជ​សំឡេង​មាស និង​បាន​ពិនិត្យមើល​ផ្ទះ​ចាស់ ដែល​លោកតា​ធ្លាប់​បានរស់នៅ និង​ដើម​មៀន ដែល​លោកតា​បាន​ដាំ​មាន​អាយុ​ជិត​១០០​ឆ្នាំ ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង​។​

​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​នាំយក​នូវ​កន្ត្រក់​ផ្លែឈើ និង​ថវិកា​មួយចំនួន​ជួន​ដល់​លោកយាយ សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ បាន​មួយចំណែក​ផងដែរ​។​

​សូម​ជម្រាបជូន​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​គំនិត​ផ្តួចផ្តើម របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិបញ្ញា បាន​ដឹកនាំ​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ក្រោម​ចំណងជើង​ថា​៖ “​ពេលវេលា​ដែល​ត្រូវ​តបស្នង – វិភាគទាន​ចំពោះ អធិរាជ​សំឡេង មាស លោក ស៊ីន ស៊ី​សាមុត​” និង​បាន​រៃអង្គាស​ថវិកា ដើម្បី​ជួល​ដល់​ក្រុមគ្រួសារ​លោកយាយ​។ ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន បាន ជួយ​លើកស្ទួយ​កម្រិតជីវភាព​លោកយាយ និង​ក្រុមគ្រួសារ​បាន​មួយកម្រិត​ផងដែរ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×