Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេចខ្លួន ក្រោយ​ពីរថយន្ត​ខ្លួន​បើក​ខុស​គន្លង​ផ្លូវ បណ្តាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់​ដែល​បើក​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​បុក​ចំ​ពីមុខ​រថយន្ត​បាក់ក​ស្លាប់

spot_img

បន្ទាយមានជ័យ ៖ ខាង​ភាគី​រថយន្ត​បាន​បន្ត​គេចខ្លួនបាត់ ក្រោយ​ករណី​រថយន្ត​បើក​រេ​ចង្កូត​ចូល​មក​គន្លង​ខាងឆ្វេង​របស់​ទិសដៅ​ខាង​គេ បាន​ធ្វើអោយ​មន្ត្រី​យោធា​ម្នាក់​ដែល​បាន​បើក​ម៉ូតូ​ពី​ទិស​ច្រាស​គ្នា​បុក​ចំ​ពីមុខ​រថយន្ត​បណ្តាលឲ្យ​បាក់ក ស្លាប់ ភ្លាមៗ​នោះ ។​

លោក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​អោយដឹង​ថ្ងៃទី​២៥​មក​រាង​ថា ៖ អ្មកបើកបរ​រថយន្ត​និង​តំណាង​ភាគី​រថយន្ត​បាន​បន្ត​គេចខ្លួន មិន​ហ៊ាន​ចេញមុខ ចូលខ្លួន​មក​ដោះស្រាយ​ឬ​សម្របសម្រួល​ណាមួយ​នៅឡើយ​មកទល់ពេលនេះ​។​

លោក​បន្តថា ៖ ការ​គេចវេះ​នេះ​ក៏​នៅ​តែ​ត្រូវ​នគរបាល​សុំ​ដីកា​តុលាការ​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ព្រើ​បាន​បង្ក​គ្រោះថ្នាក់​ស្លាប់​មន្ត្រី​យោធា​ដែល​បើកបរ​ត្រូវ​គន្លង​ផ្លូវ​របស់​គាត់​សោះ​នោះ​។​

សូម​រំលឹក​ថា គ្រោះថ្នាក់​គួរអោយ​សោកស្តាយ​នោះ កើតឡើង​កា​ពី​ម៉ោង​២​រសៀល ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ ២០១៨ នៅត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥៦​ស្ថិតក្នុង​ភូមិ​កំណប់ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។

ជនរងគ្រោះ​ស្លាប់​មានឈ្មោះ តាន់​បុត្រា ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​មាន​លំនៅ​ភូមិ ព្រៃ​ចាន់ ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។​
សូមបញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ​នោះ​. រថយន្ត​ម៉ាក​ហ្វ​ត Fort ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​2F3099​ភ្នំពេញ​បើក​ពី​ត្បូង​ទៅ​ជើង ។ ម្ចាស់​និង​ជា​អ្នក​បរបរ​រថយន្ត ដែល​បន្ត​គេចខ្លួន​។​

រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​។ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ចូលមក​ឆ្វេង​ដៃ​គេ​ស្របពេលនោះ​មាន ម៉ូតូ​ម៉ាក​PCX​ពណ៌​ទឹកប្រាក់ សេ​រ៉ី 2018 អត់​ស្លាក​លេខ​បើក​មក​ពី​មុខ​បុក​ចំ​រថយន្ត​៕​ ដោយ ៖ បន្ទាយ​

spot_img
×