Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន និង​កម្ពុជា បើក​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដំណាក់កាល​ទី​៣ ដោយ​អនុវត្ត​វិធានការ​ដ៏​សំខាន់ នៃ​កុង​សុង​ស៊ី​ស​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ចិន និង​កម្ពុជា ដំណាក់កាល​ទី​៣ ត្រូវបាន​រៀបចំឡើង​តាមរយៈ​វី​ឌី​អូ​ចម្ងាយ​។ ភាគី​ទាំងពីរ បាន​ពិភាក្សា​យ៉ាង​គ្រប់​ជ្រុងជ្រោយ ដោយ​បន្ត​លើ​មូលដ្ឋានគ្រឹះ នៃ​កិច្ចចរចា​ពីរលើក​ដំបូង ក៏​សម្រេចបាន​កុង​សុង​ស៊ី​ស​យ៉ាង​ទូលំទូលាយ​។​

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន និង​កម្ពុជា គឺជា​ការអនុវត្ត​វិធានការ​ដ៏​សំខាន់ នៃ​កុង​សុង​ស៊ី​ស​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​ប្រទេស និង​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួម រវាង​ចិន​និង​កម្ពុជា​។ ភាគី​ទាំងពីរ បាន​ពុះពារ​ជាមួយគ្នា​នូវ​ឥទ្ធិពល​នៃ​ជំងឺ​វីរុស បានជ្រើសរើស​យក​គ្រប់​វិធីសាស្ត្រ ដើម្បី​ជំរុញ​កិច្ចចរចា​មួយ​នេះ ឲ្យ​កាន់តែ​ឆាប់រហ័ស ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង​កិច្ចប្រជុំ​តាម​វី​ឌី​អូ​ផងដែរ បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការជំរុញ​សង្វាក់​ផលិតកម្ម ដែល​ផ្តល់ជូន​ក្នុង​តំបន់​ឲ្យ​មាន​ស្ថេរភាព និង​ជំរុញ​ដំណើរការ​សាជាថ្មី​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ ឲ្យ​មាន​ការវិវឌ្ឍ​ទៅមុខ​ថែម​មួយកម្រិត​ទៀត សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម នៃ​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ បង្កើន​កម្រិត​វិនិយោគ​ពាណិជ្ជកម្ម នៃ​ទ្វេភាគី​ប្រកបដោយ​សេរី និង​ភាពងាយស្រួល​៕
​ដោយ​៖​កូ​ឡាប​

​ខាងក្រោម​ជា​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ស្ដីពី​លទ្ធផល​នៃ​ការចរចា​ជុំ​ទី​បី លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​៖

 

spot_img
×