Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា បញ្ជាក់​ជាថ្មី​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី កម្ពុជា​មិន​ដែលអនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស នៅក្នុង​ទឹកដី​កម្ពុជា​

spot_img

ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ជូន​លោកជំទាវ​រដ្ឋមន្ត្រីការបរទេស​​អូស្ត្រាលី​ជាថ្មី នូវ​គោលការណ៍​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​កម្ពុជា ​ហើយ​ជំហរ​របស់​កម្ពុជា ស្វាគមន៍​គ្រប់​ប្រទេស​មក​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។​

​ក្រសួងការបរទេស នៅ​យប់​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​នៃ​កិច្ចពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​រវាង​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ លោកជំទាវ ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស​និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​អូស្ត្រាលី​។​

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួប​ពិភាក្សា​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ឆ្លៀត​បញ្ជាក់ជូន​លោកស្រី​រដ្ឋមន្ត្រីការបរទេស​​អូស្ត្រាលី​ជាថ្មី​នូវ​គោលការណ៍​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​បង្ហាញ​ពី​ពី​ជំហរ​របស់​កម្ពុជា និង​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី អំពី​ការស្វាគមន៍​គ្រប់​ប្រទេស​មក​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។​

​ក្នុងជំនួប​នេះ​ឯកឧត្តម ប្រាក់ សុខុន​ក៏បាន​ថ្លែងអំណរគុណ​អូស្ត្រាលី​ចំពោះ​ការជួយ​យកអាសារ​គ្នា​ទៅវិញទៅមក​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​​ពីរ បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ជា​សាកល​កូ​វីដ​-១៩ ​ហើយ​បាន​ពិភាក្សាគ្នា​អំពី​ការប្រតិបត្តិ​ពហុភាគី​និយម ដើម្បី​បង្កើន​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​របស់​អូស្ត្រាលី នៅក្នុង​វិស័យ​សុខាភិបាល​និង​ការប្រយុទ្ធប្រឆាំង​ជាមួយ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩​ហើយ​និង​បាន​ឯកភាព​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​អាស៊ាន​និង​អូស្ត្រាលី​លើ​ការឆ្លើយតប​និង​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​។​

​ឆ្លើយតប​ទៅនឹង​ចំណាប់អារម្មណ៍​របស់លោក​ស្រី ម៉ា​រី​ស ផេ​ន ​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កិច្ចការនារី​, លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្នុង​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​កម្ពុ​ជាមាន​គោលបំណង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ស្តីពី​ស្ត្រី នៅក្នុង​សន្តិភាព និង​សន្តិសុខ​ជា​ព្រឹត្តិការណ៍​អម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM 13) ​និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​ដែល​អាចធ្វើ​ទៅបាន​ក្នុងការ​លើកកម្ពស់​អំណាច​របស់​ស្ត្រី​។​

​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី ម៉ា​រី​ស ផេ​ន ​បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​សន្តិភាព សន្តិសុខ ​និង​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ​៕​

ដោយ ៖ កូឡាប

spot_img
×