Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​មាន​គម្រោង​រៀបចំ Master Plan លើ​ការដាំ​ដើមឈើ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ចេញ​ឧស្ម័ន​អ៊ុក​ស៊ីហ្សែ​ន​សម្រាប់​មនុស្ស​

spot_img

ភ្នំពេញ​៖ ដើមឈើ​ជា​ជីវិត​របស់​មនុស្ស ដោយសារ​ដើមឈើ​បាន​បញ្ចេញ​ឧស្ម័ន​អុកស៊ីហ្សែន​សម្រាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​ទើប​រដ្ឋបាលរ​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ជា​គម្រោង ដើម្បី​ដាំ​ដើមឈើ​អោយបាន​ច្រើន​នៅក្នុង​រាជធានី ។​ ​ដើម្បី​អោយ​គម្រោង​នេះ​ទទួលបាន​ផ្លែផ្កា កាលពី​​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ Master Plan ដាំ​ដើមឈើ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​ការដាំ​ដើមឈើ​ក្នុង​ទីក្រុង គឺជា​ការលើកកម្ពស់​សោភណភាព​ទីក្រុង​ផង និង​ជា​ការរួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ដែល​កើតចេញ​ពី​យានជំនិះ​ប្រចាំ​ថ្ងៃ​ផង ដូច្នេះ​ទាំង​ការងារ​បច្ចេកទេស និង​ការដាំ​ដើមឈើ ត្រូវ​ដាំ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ជំនាញ ក្រោម​វត្តមាន​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​ឯកភាព​អោយ​មាន​ការ​ដាំ​ដើមឈើ​អោយ​ក្លាយជា​ទីក្រុង​មាន​ពណ៏​បៃតង ពិសេស​ការដាំ​ដើមឈើ​ជាច្រើន​ប្រភេទ​នៅតាម​បណ្តោយ​ផ្លូវ​R1 (​ផ្លូវ​ក្នុង​តំបន់​អភិ​វ​ឌ្ឃ​បឹងកក់​ចាប់ពី​ផ្លូវ​សហព័ន្ធ​រុស្សី ដល់​ផ្លូវ​៧០​ទំនប់ទួលគោក​) ហើយ​ការងារ​នេះ កាលណោះ​លោក​អភិបាល​រាជធានី​បាន​ជម្រុញ​អោយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន ដាំ​ដើមឈើ​អោយ​បាន​រួចរាល់​នៅ​ក្នុង​រដូវប្រាំង​នេះ ។​

​ពាក់ព័ន្ធ​នឹង​ការដាំ​កូនឈើ​នេះដែរ ក្នុង​កិច្ខប្រជុំ​កាលណោះ លោក​ឃួង ស្រេង ក៏បាន​ជម្រុញ​អោយ​មាន​ការដាំ​ព្រៃឈើ​លិច​ទឹក​នៅ​បឹង​តា​មោក​ផងដែរ ដោយ​លោក​អភិបាល​បានបញ្ជាក់​ថា គម្រោង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ដាំ​ព្រៃឈើ​លិច​ទឹក​នៅ​បឹង​តា​មោក ចំនួន​៥០០​ហិកតា​ ​ដើម្បី​រក្សា​ជា​បឹង​បៃតង​និង​កាត់បន្ថយ​ជាតិពុល​នៅក្នុង​បឹង ហើយ​គម្រោង​នេះ​ជា​ជំហាន​តំបូង យើង​ដាំ​ត្រឹមតែ​១០០​ហិកតា​សិន ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នា​រដូវប្រាំង​នេះ​ហើយ ហើយ​ដើមឈើ​ដែល​គ្រោង​នឹង​យក​មក​ដាំ​ក្នុង​ទឹក​នេះ មានដូចជា ដើម​ឬ​ស្សី ដើម​ប្រស់ ដើម​រាំង​ទឹក ដើមថ្កូវ ដើម​សណ្តាន់​ជាដើម​។​លើ​គម្រោង​នេះ​ដែរ ក្នុង​កិច្ចប្រជុំ​កាលណោះ​លោក​ឃួង ស្រេង​ក៏បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ខាង​BAU (​ការិយាល័យ​រៀបចំ​ក្រុង​)​មន្ទីរ​កសិកម្ម​រាជធានី សិក្សា​អោយបាន​ច្បាស់លាស់ ជៀសវាង​ការយក​ដើមឈើ មក​ដាំ​ក្នុង​ទឹក​នេះ​មិន​ទទួលបាន​ផល ដោយហេតុ​ថា ទឹក​ដែល​យើង​ត្រូវ​យក​ដើមឈើ​លិច​ទឹក​មក​ដាំ​នេះ វា​ជា​ទឹក​មាន​ជាតិ​ប្រៃ​និង​ស្អុយ វា​ខុសពី​ទឹក​ធម្មជាតិ​៕​ ដោយ​៖​កូឡាប​

spot_img
×