Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​អង្គ​របា​ណា​ណា ផ្ទុះ​ការតវ៉ា​រឿង​ប្រាក់ខែ ទាមទា​សិទ្ធិ​ការងារ និង​ការកៀបសង្កត់​ពី​មេការ​វៀតណាម​

spot_img

ស្ទឹងត្រែង​:​កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​អង្គ​របា​ណា​ណា​ប្រមាណ​ជាង​៣០០​នាក់​ ផ្ទុះ​ការតវ៉ា​រឿង​ប្រាក់ខែ​និង​ទាមទា​សិទ្ធិ​ការងារ ក្រោយពី​ដោះដូរ​មេការ​ក្រុមហ៊ុន​ធ្វើ​ឲ្យ ពួកគាត់​រង​កៀបសង្កត់​ពី​មេការ​វៀតណាម​។​ក្រុមហ៊ុន​ចំណាយ​ទុន​ខ្ទង់លាន​ដុល្លារ​មួយ​នោះ​ស្តិ​ត​ក្នុងភូមិ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ទី ៩ ខែមិថុនា​ឆ្នាំ ២០២០​។​

កម្មករ​ជាច្រើន​រយ​នាក់​មកឈរ​តវ៉ា​នៅមុខ​ស្នាក់ការ​ក្រុមហ៊ុន ស្នើឱ្យ​មន្ទីរ​បណ្តុះបណ្តាល​ការងារ​និង​វិជ្ជាជីវៈ​ខេត្ត ចុះ​ដោះស្រាយ​។​ករណី​ការងារ​របស់​កម្មករ​នៅក្នុង​ក្រុម​ក្រុមហ៊ុន​ផលិត​ចេកអំបូង​នាំចេញ​ទៅ​ក្រៅប្រទេស​នេះ​គ្រប់គ្រង​មិនបាន​ល្អ​ក្រោយ​ដូរ​មេការ​មក​ថ្មី​ហើយ​ប្រើប្រាស់​កម្មករ​មិនបាន​អនុវត្តតាម​កិច្ចសន្យា​។

លោក​ឈាន​សំណាង​តំណាង​ឲ្យ​កម្មករ​ស្នើ លោក​ប្រធាន​មន្ទីរ​បណ្តុះបណ្តាល​ការងារ​និង​វិជ្ជាជីវៈ​ខេត្ត​ពិនិត្យ​សកម្មភាព​ការងារ​កម្មករ​ក្រោយពី​ដោះដូរ​មេការ​ក្រុមហ៊ុន​ធ្វើ​ឲ្យ ពួកគាត់​រង​កៀបសង្កត់​ពី​មេការ​វៀតណាម​។​ដូចជា​ការប្រើប្រាស់​កម្ម​ករ​មាន​អក​ប្ប​កិរិយា​មើលងាយ​មកលើ​កម្មករ​ប្រើពាក្យ​សម្តី​មិន​សមរម្យ​មកលើ​កម្មករ​និង​មិន​គោរព​តាម​កិច្ចសន្យា​ឡើយ​។

តំណាង​កម្មករ​បន្តថា នេះ​ជា​មេការ​ថ្មី​ចូលមក​បំពេញការងារ​មិនទាន់បាន​២​ខែ​ផង ហ៊ាន​ប្រមាថមើលងាយ ហើយ​ដក​ការងារ​មិនឱ្យ​កម្មករ​ធ្វើតាម​អំពើ​ចិត្ត​។​ប្រាក់ខែ​បើក​មិន​ទៀងទាត់​និង​ហ៊ាន​ជ្រើសរើស​កម្មករ​ថ្មី​របស់ខ្លួន​ចូលមក​ធ្វើការ​និង​ផ្អាក​ការងារ​កម្មករ​ចាស់​ឱ្យធ្វើ​មួយថ្ងៃ​ឈប់​មួយថ្ងៃ​ធ្វើឱ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​

លោក ប៊ួ​រ វិ​រុន​ប្រធាន​មន្ទីរ​បណ្តុះបណ្តាល​ការងារ​និង​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង​បាន​សំណូមពរ​ឱ្យ​កម្មករ​ធ្វើការ​អត់ធ្មត់​និង​សូមឱ្យ​រំសាយ​ការប្រមូលផ្តុំ​ចេញពី​មុខ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ដើម្បី​ទុក​ឱកាស​ឱ្យ​មន្ត្រី​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ​ជូន​នៅ​ថ្ងៃទី​១០​ខែមិថុនា​នេះ​ដោយ​លើក​ហេតុផល​ថា​មានការ​ប្រជុំ​នៅ​សាលាខេត្ត។

លោក​ហ៊ វ៉ាង​យុង​មេការ​ចំការចេក​អង្គ​របា​ណា​ណា​បានចេញ​មុខមក​សម្រប​សម្រួល​ជាមួយ​កម្មករ​។​តែ​ការនិយាយ​សម្របសម្រួល​នោះ​មិន​ដូច​អ្វីដែល​កម្មករ​ចង់បាន​៕

ដោយ​៖​សុខុម​

spot_img
×