Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​ក្មេងស្រី​ម្នាក់ ត្រូវ​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​បុក​កិន​បណ្ដាល​ឲ្យ​រងរបួស​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅបុក​ម៉ូតូ​កំពុងតែ​ធ្វើដំណើរ​នៅខាងមុខ​បណ្ដាល​ឲ្យ​ក្មេងស្រី​ម្នាក់​រងរបួស ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​កង់​បី ដែល​បង្ក​ក៏បាន​ព្យាយាម​បើក​រត់គេច​តែ​ត្រូវ​ខាង​បងប្អូន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើក​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ត្រូវ​និង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​នឹង​ផ្លូវ​មុនី​វង់ ជាប់​ស្ដុ​ប​សេរីភាព ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យាង​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មើលទៅ​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1IB-6357 ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខណៈនោះ​ក៏មាន​ម៉ូតូ​ម៉ាក​ស្គុ​ប​ពីមួយ​គ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​1DB-7295 ដោយ​ជិះ​ស្រប​ទិស​គ្នា​នៅខាងមុខ ក៏បាន​បើក​បុក​ពី​ក្រោយពេល​ទំហឹង​បណ្ដាល​ឲ្យ​កិន​ក្មេងស្រី​ម្នាក់​កំពុងតែ​ធ្វើដំណើរ​នៅលើ​ម៉ូតូ​ដែល​ជិះ​ពី​នាក់​ឪពុក​បណ្ដាល​ឲ្យ​រងរបួស ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​កង់​បី​ដែល​បង្ក​ក៏បាន​ព្យាយាម​បើក​រត់គេចខ្លួន​តែ​ត្រូវបាន​ខាង​បងប្អូន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះមក​ដល់​ចំណុចកើតហេតុ​បានធ្វើការ​វាស់វែង​និង​ឃាត់ខ្លួន​ម្ចាស់​ម៉ូតូ​កង់​បី​ដែល​បង្ក​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ដោយ​៖​សហការី CEN​

spot_img
×