Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ប្រក​បរបរ​ចិញ្ចឹមជីវិត ​ក្នុង​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​

spot_img

​បាត់ដំបង​៖ ​ថ្ងៃទី​៩ ខែ មិថុនា ឆ្នាំ​២០២០ ​វេលា​ម៉ោង​៩​និង​៤០​នាទី នៅ​ចំណុច​អូរ​ទ្រូង​អណ្តេី​ក ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង មាន​ករណី​ផ្ទុះ​ម៉ី​ន​ចំនួន​០១​គ្រាប់​ ប្រភេទ​ម៉ី​ន​៦៩ បណ្ដាលអោយ​មនុស្ស​ចំនួន​០២​នាក់​រងរបួស​។​

​ជនរងគ្រោះ ៖
១-​ឈ្មោះ​លឿង ពុធ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ បាន ដាច់​ជើង​រងរបួស​ធ្ងន់​និង​ស្លាប់​នៅពេល​បន្ទាប់​។

២-​ឈ្នោះ​ធាង ធួន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រងរបួស ។

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​បញ្ជាក់ថា​ជនរងគ្រោះ​ទាំងពីរ​នាក់​ជា​ឪពុក​និង​កូន​ប​ង្កេី​ត​រស់នៅ​ភូមិ​បុសខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង ពួកគាត់​បានមក​រក​ទទួលទាន​ដាក់​អន្ទាក់​សត្វ​នៅ​ចំណុច​កេី​ត​ហេតុ​ខាង​លេី​ ទេី​ប​បណ្តាលឱ្យ​ជួប​ឧប្បត្តិ​ហេតុដូច្នេះ​។

​លោក​អធិការ​បាន​បន្តថា នៅក្នុង​មូលដ្ឋាន​ខាង​លេី​ជា​តំបន់​ដែលមាន​សេសសល់​គ្រាប់​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម​នៅ​រាយប៉ាយ​នៅ​ឡេី​យ ដែល​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូមកុំ​ប្រថុយប្រថាន​ចេញ ចូលទៅក្នុង​តំបន់​នោះ​ឱ្យសោះ​ព្រោះ​ងាយ​នឹងរង​គ្រោះថ្នាក់​ណាស់​។

​ជនរងគ្រោះ​ជា​កូន​ត្រូវ​វ​បាន​សង្គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​បុរស​ជា​ឪពុក​ដែល​បាន​ស្លាប់​ដោយ​ឧប្បត្តិ​ហេតុនេះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​ដេី​ម្បី​ចាត់ចែង​ធ្វេី​បុណ្យ​តាម​ប្រពៃណី​នៅ​មូលដ្ឋាន​ឯ​ស្រុក​បាណន់ ខេត្តបាត់ដំបង​៕

ដោយ​៖​កូ​ឡាប​

spot_img
×