Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ប្រា​ជាច្រើន​ក្បាល​នៅ​ក​ស្សិណ្ធុ​ប្រាសាទបាគង បាន​ងាប់​ដោយសារ​ខ្វះ​ទឹក ហើយ​យកទៅ​កប់​

spot_img

​សៀមរាប​៖ ​ត្រី​ប្រា​ជាច្រើន​ក្បាល​នៅក្នុង​ក​ស្សិណ្ធុ​ប្រាសាទបាគង ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង​ ខេត្ដ​សៀមរាប ជាច្រើន​ក្បាល​បាន​ងាប់ ខណៈដែល​ជាច្រើន​ក្បាល​ទៀត ប្រឈម​នឹង​ងាប់​ដោយសារ​ទឹក​រីង​ពី​ក​ស្សិណ្ធុ​។ នេះ​បើតាម​ការផ្សាយ​របស់​ម​ន្ទី រ​ព័ត៌មាន​ខេត្តសៀមរាប ។​

​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​រស់នៅ​ជិត​ប្រាសាទបាគង បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​៩ ខែមិថុនា​នេះ​ថា ត្រី​ទាំងនោះ បាន​ងាប់​តាំងពី​រសៀល​ថ្ងៃទី​៨ ខែមិថុនា​មកម្ល៉េះ ។ ពួកគាត់​ថា ពួកគាត់​រស់នៅ​ទីនេះ​ខ្លះ​មាន​អាយុ​៥០​ទៅ​៦០​ឆ្នាំ​កន្លងទៅ ហើយ​មិនដែល​ឃើញ​ក​ស្សិណ្ធុ​ប្រាសាទ​នេះ​រីង​ទឹក និង​ឃើញ​មាន​ត្រី​ធំៗ​បែបនេះ​នោះទេ ដែល​នេះ​ជា​លើកដំបូង​ហើយ​ដែល​ឃើញ​ក​ស្សិណ្ធុ​ប្រាសាទបាគង​រីង និង​បាន​ប្រទះឃើញ​ត្រី​ធំៗ​ជាច្រើន​បែបនេះ​។ ត្រី​ដែល​បាន​ងាប់ និង​កំពុង​រស់នៅក្នុង​ក​ស្សិណ្ធុ​នេះ ជា​ប្រភេទ​ត្រី​ប្រា ហើយ​ត្រី​ប្រា​នេះ​ពួកគាត់​យល់ថា ប្រហែលជា​ត្រី​ដែល​អាជ្ញាធរ ឬ​លោក​យកមក លែង​កាលពី​ទឹក​នៅ​ច្រើន​។ ត្រី​ទាំងនេះ​មួយចំនួន​បាន​ងាប់​គេ​យកទៅ​កប់​ចោល និង​នៅរស់​មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​យកទៅដាក់​នៅ​ស្រះ​ផ្សេង និង​មួយចំនួនទៀត​បាន​កំពុង​រស់នៅក្នុង​ទឹក​តិចតួច​រាក់​ដោយ​មើលឃើញ​ត្រី​ធំៗ​ហែល​ចុះឡើង ហើយ​ត្រី​ទាំងនេះ​ប្រសិន​គ្មាន​ភ្លៀង​ធ្លាក់​ឆាប់ៗ និង​មិនមាន​ការចាប់​យកទៅដាក់​ស្រះ​ផ្សេង​ទេនោះ​វា​អាច​ងាប់​បន្ត​អស់​។ បើតាម​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​បញ្ជាក់ថា ត្រី​ទាំងនេះ​គេ​មិន​យកទៅ​បរិភោគ​នោះទេ ដោយ​គេ​ជឿ​ទៅលើ​ជំនឿ​ថា ជា​ត្រី​អ្នកតា និង​មួយចំនួនទៀត​អះអាងថា សាច់​ត្រី​នេះ មាន​ក្លិនស្អុយ​ភក់ជ្រាំ បរិភោគ​មិនកើត​។​

​ពាក់ព័ន្ធ​ករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា តែងតែបាន​គិតគូ​ពី​បញ្ហា​នេះ ប៉ុន្តែ​ដោយសារ​ក​ស្សិណ្ធុ​ប្រាសាទបាគង​នេះ​ជាក​ស្សិណ្ធុ​មួយ​ដែល​រងចាំ​ទឹកភ្លៀង​ប៉ុណ្ណោះ​ដូចជា​ស្រះ​សង់​ដែរ​មិនមាន​ប្រភពទឹក​នៅ​ជិត​ដែល​អាច​បង្ហូរ​ចូល​ភ្លាមៗ​បាន​នោះទេ​។ លោក​បន្តថា បច្ចុប្បន្ននេះ នៅ​ក​ស្សិណ្ធុ​ប្រាសាទបាគង​មិនទាន់​រីងស្ងួត​នោះទេ គ្រាន់តែ​ទឹក​រីង​រាក់​រួម​តូច​ថ្ងៃ​ក្តៅ​ខ្លាំង​ធ្វើឱ្យ​ត្រី​មួយចំនួន​ងាប់​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×