Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឌឹ​ម សំបូរ ត្រូវ​តែងតាំង​ជា​ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​

spot_img

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ឧត្តមសេនីយ៍​ឯកតេង សួន អគ្គលេខាធិកា​រង​គណ​កម្មាធិការជាតិ​សន្តិសុ​ខ​លម្ហ​សមុទ្រ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក និង​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​បំពាក់​ឋានន្តរស័ក្តិ ដល់​មន្ត្រីនគរបាល​ចំណុះ​អង្គភាព​ការពារ​ព្រំដែន​ទឹក​។​

​នា​ឱកាស​នោះ លោក​វរសេនីយ៍ទោ ឌឹ​ម សំបូរ អតីត​អនុប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក និង​តែងតាំង​មុខតំណែង​ជា​ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​។​

​ក្រៅពីនេះ ក៏​មាន​ការប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រីនគរបាល​ចំណុះ​អង្គភាព​នគរបាល​ការពារ​ព្រំដែន​ទឹក​ជាច្រើនរូប​ទៀត​៕ ដែន សីមា​

spot_img
×