Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហ៊ុនសែន​ផ្ញើ​សារ​រំលឹក​ដាស់តឿន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ពុធ​នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ជា​រៀងរាល់ថ្ងៃ​សូម​បងប្អូន​ជនរួមជាតិ​មានការ​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រោគ​កូ​វីដ​១៩ ទាំងពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​។ ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩​នេះ គឺ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់​។ ដូច​បងប្អូន​បានឃើញ​ស្រាប់​ហើយ​មាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​កំពុង​បិទ​ប្រទេស បិទ​ព្រលានយន្តហោះ បិទ​សាលារៀន​រួមទាំង​នៅ​កម្ពុជា​យើង​ផងដែរ​។​

​ទោះបី​កម្ពុជា​យើង​ចំនួន​អ្នក​បាន​ព្យាបាល​ជាមាន​ចំនួន​ច្រើន ហើយ​អត្រា​ឆ្លង​រោគ​ក៏​មិនបាន​កើនឡើង ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​មិនត្រូវ​ធ្វេសប្រហែស​មើលស្រាល​បណ្តែត​បណ្តោយ​ខ្លួន​អោយ​ងាយ​រងគ្រោះថ្នាក់​ដែរ​។ មកទល់ពេលនេះ​ជំងឺឆ្លង​កូ​វីដ​១៩ គ្មាន​ថ្មាំ​ព្យាបាល​ទេ​។ អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ថា​នៅលើ 216 ប្រទេស​គឺមាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ប្រមាណ 7,039,918 នាក់​ហើយ ហើយ​ចំនួន​អ្នកស្លាប់​ក៏បាន​កើនឡើង​ប្រមាណ 404,399 នាក់​ដែរ​។​

“​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ សូម​បងប្អូន​ជនរួមជាតិ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល​ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​ដោយ​មិនត្រូវ​ខ្មាស់អៀន ឬ​ស្មានៗ​គិតថា​មិនមាន​អ្វី​ឆ្លង​ទេ ឬ​គិតថា​ស្រុក​យើង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​អាច​សម្លាប់​មេរោគ​កូ​វីដ​នេះ​បាន គឺ​គិតបែបនេះ​មិន​ត្រឹមត្រូវ​ទេ គឺ​កំពុង​ប្រថុយ​ខ្លួន​នឹង​ជំងឺឆ្លង​រាតត្បាត​នេះហើយ​។ សំខាន់​ពេលនេះ​ត្រូវ​ថែរក្សា​សុខភាព​ខ្លួនឯង កូនចៅ និង​សមាជិក​ក្នុង​គ្រួសារ​កុំអោយ​ឆ្លង​រោគ​កូ​វីដ​នេះ ទោះបី​រស់នៅ​ទីក្រុង​ឬ​រស់​នៅតាម​ជនបទ​ស្រុកស្រែ​ចម្ការ​គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ជាប់​ជានិច្ច​។ “​សម្តេច​បានបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​។​

​សូម​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ប្រសិនបើ​មាន​ចម្ងល់​ឬ​ការសង្ស័យ​អ្វីមួយ​អំពី​ជំងឺឆ្លង​កូ​វីដ​១៩ សូម​ខ​ល​ទាក់ទង​ទៅ​លេខ ១១៥ ជាបន្ទាន់​៕

ដោយ​៖​កូ​ឡាប​

spot_img
×