Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធនាគារ ស្ថាបនា ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ សេវា​ប្រមូល​ចំណូល​ពន្ធដារ​គ្រប់​ប្រភេទ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ ធនាគារ ស្ថាបនា​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សេវា​ប្រមូល​ចំណូល​ពន្ធដារ​គ្រប់​ប្រភេទ​ដើម្បី​បម្រើ ដល់​សេចក្តីត្រូវការ​របស់​អតិថិជន​និង​ផ្តល់ជូន​នូវ​ភាពងាយស្រួល​មួយកម្រិត​ទៀត​។​

​ចាប់ពីពេលនេះ​តទៅ​ជាមួយ​ធនាគារ ស្ថាបនា​អតិថិជន​លែងមាន​ការលំបាក​ក្នុងការ​បំពេញ​នូវ​កាតព្វកិច្ច​បង់ពន្ធ​ទៀត ហើយដោយ​ចំណេញ​បាន​ទាំង​ពេលវេលា​ធ្វើដំណើរ និង​ពេលវេលា​រង់ចាំ​។ សេវាកម្ម​នេះ​ផ្តល់ជូន​នៅ​គ្រប់​សាខា​ធនាគារ​ស្ថាបនា​ខេត្ត​-​ក្រុង​ចំនួន​២៧ និង​រាជធានី​ភ្នំពេញ​ចំនួន​១៧​លើកលែងតែ​សាខា​ព្រែក​ព្នៅ​។​

​ពន្ធដារ​គ្រប់​ប្រភេទ​នេះ រួមមាន​ដូចជា​ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ពន្ធ​អប្បបរមា ពន្ធ​កាត់​ទុក​ពន្ធលើប្រាក់បៀវត្ស​រ៍អា​ករ​លើ​តម្លៃបន្ថែម អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន ពន្ធ​លើ​ឈ្នួល​ផ្ទះ​និង​ដី​ពន្ធ​ប៉ាតង់ ពន្ធ​ប្រថាប់ត្រា​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ អាករ​លើ​ការ​ស្នាក់នៅ អាករ​សម្រាប់​បំភ្លឺ​សាធារណៈ​និង​ពន្ធ​ផ្សេងៗ​ទៀត​។​

​លោក​លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា​បាន​មានប្រសាសន៍ថា​៖ “​ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋ​គ្រប់រូប ដែល​ចាំបាច់​ត្រូវបំពេញ​ដើម្បី​ជា​ប្រយោជន៍ ដល់​ការអភិវឌ្ឍ​របស់​សង្គម​ជាតិ​ទាំងមូល​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចំណូល​ពន្ធ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បាន​ប្រមូល​ក្នុង​ឆ្នាំ​២០១៩ សរុប​មាន​ចំនួន​ប្រមាណ​២,៨២​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រហែល​៣៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ដោយ​សង្កេតឃើញ​នូវ​ភាពចាំបាច់​នេះ​ធនាគារ ស្ថាបនា​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការប្រមូល​ពន្ធដារ​គ្រប់​ប្រភេទ ឲ្យ​កាន់តែ​ងាយស្រួល​ឆាប់រហ័ស​និង​សុវត្ថិភាព​”​។​

​គូសបញ្ជាក់ថា មកទល់​បច្ចុប្បន្ន​ធនា​គារ ស្ថាបនា​បានផ្តល់​សេវា​បង់​ទឹក​ភ្លើង​និង​សំរាម ជូន​អតិថិជន​យ៉ាង​ជោគជ័យ ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ធនាគារ នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ជាច្រើន​ទៀត ដើម្បី​បន្ត​នូវ​កិត្តិនាម​ជា​ធនាគារពាណិជ្ជ​ឈានមុខ​នៅ​កម្ពុជា​។​

​ថ្មី្ៗ​នេះ​ធនាគារ ស្ថាបនា​ក៏បាន​ទទួល​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ កម្រិត​មាស​រយៈពេល​២​ឆ្នាំ សម្រាប់​ឆ្នាំ​ជាប់ពន្ធ​២០២០ ដល់​២០២១ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។ វិញ្ញាបនបត្រ​នេះ គឺជា​ការ​សបញ្ជាក់​អំពី​ទំនួល​ខុសត្រូវ និង​ការ​ប្រកាន់ខ្ជាប់​កាតព្វកិច្ច​បង់ពន្ធ​រប​ស់ធ​នាគារ ស្ថាបនា ស្របទៅតាម​គោលការណ៍​និង​បទ​ប្បញ្ញត្តិ សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​

​ធនាគារ ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​ជាង​១,៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង​៤.០០០​នាក់​។ ធនាគារ​យើងខ្ញុំ​ជា​ធនាគារ​ដែលមាន​បណ្តា​ញ​សាខា​ច្រើន​បំផុត​ទី​២ ជាមួយនឹង​ចំនួន​សាខា​ច្រើនជាង​១៧០​ទីតាំង និង​អេ​ធី​អឹម​ជាង​២២០​កន្លែង ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា ដាក់​ប្រា​ក់ដក​ប្រាក់​និង​ធ្វើការ​ទូទាត់​ប្រាក់​។ យើងខ្ញុំ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ ពេញលេញ​រួមមាន​សេវា​ឥណទាន​សេវា​បញ្ញើ iBanking Sathapana Mobile ប័ណ្ណ​ឥណ​ពន្ធ​និង​ឥណទាន សេវា​ផ្ទេរប្រាក់​ក្នុង​និង​ក្រៅប្រទេស​Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​និង​សេវា​បង់​វិក្កយបត្រ សេវា​គ្រប់គ្រង​សាច់ប្រាក់ និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។ លើសពីនេះ​ធនាគារ​ក៏បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ និង​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ​រួមមាន​ដូចជា វី​ង ផាយ​ផេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេ​លុយ អ៊ី​-​ម៉ាន់​នី និង​បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×