Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តយីឌូប ​បើក​បុក​ម៉ូតូ ​ស្លាប់​ម្នាក់​នៅ​កៀនស្វាយ

spot_img

​កណ្ដាល​ ៖​បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បើក​បុកម៉ូតូ ​ខណៈពេល​ជិះ​ម៉ូតូ​ធ្វើដំណើរ​ទិសដៅ​បញ្ច្រាស​គ្នា​។​
គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​នៅលើ​កំ​ណាត់​ផ្លូវជាតិ​លេខ​១ ​ក្នុង​គីឡូម៉ែត្រ​លេខ​៤២​និង​៤៣ ​នៅ​ភូមិ​ព្រែកត្រែង​២ ​ឃុំ​សំរោង​ធំ ​ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​ កាលពី​មោង​ជាង​៨​យប់​នា​ថ្ងៃទី​៩ ​ខែមិថុនា ​ឆ្នាំ​២០២០​នេះ​។​

ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ​ពៅ សុ​រ៉ាត់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ​មុខរបរ​បើកបរ​ឡាន​ស្នាក់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​នោះ​។​
​ចំណែក​តៃកុង​ឡាន​មិន​ស្គាល់ឈ្មោះ​ ​លោត​ចុះ​ពីលើ​ឡាន​រត់​គេចខ្លួនបាត់​ទាំងយប់​ភ្លាមៗ​ផងដែរ​។ ​
​ក្រុម​ស​ត្ថ​កិច្ច​ប៉ូលិស​ បានឲ្យដឹងថា​ នៅ​យប់​ថ្ងៃកើតហេតុ​ខាងលើ​នោះ គេ​ឃើញ​រថយន្ត​ម៉ាក​ដេ​វ៉ូ​ធុន​ធំ​ប្រភេទ​
​សណ្តោង ពណ៌​ក្រហម​.​ផ្លាកលេខ ព្រះ​សីហនុ​3A-4931 ​ក្បាល​កន្ទុយ​ស​ណ្តោ​​ង​លេខ​ភ្នំពេញ​4A-4928​ បើ​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ខ្លួន​។ ​ដោយ​បើក​មាន​ទិសដៅ ភ្នំពេញ​ទៅ​អ្នក​លឿង ពេលមកដល់​ចំណុច​កើ​ហេតុ បាន​បុក​ជាមួយ​អ្នកជិះ​ម៉ូតូ​ម៉ាក​HONDA DRAM C125​ពណ៌​ខ្មៅ​ផ្លាកលេខ​ព្រៃវែង​1E-4546 បើកបរ​ដោយ​ជនរងគ្រោះ​ខាងលើ​ បណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​) ​បើក​បញ្ច្រាសទិស​គ្នា​អ្នក​លឿង ​ភ្នំពេញ​។ ​ជនរងគ្រោះ​ត្រូវបាន​សាច់​ញា​​តិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​រថយន្ត​ត្រូវបាន​រក្សាទុក​នៅ​កន្លែងកើតហេតុ​ ជំនាញ​ចុះ​វាស់វែង​យកទៅ​រក្សា​
​ទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​បន្ត​តា​នីតិវីធី​។​

តាម​ការសន្និដ្ឋាន​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ជំនាញ ​បាន​បញ្ជា​ក់​ថា ​ករណី​ខាងលើ​គឺ​រថយន្ត​បើក​លំ​លោភ​
​ទៅលើ​ចំណែក​ផ្លូវ​នៃ​យាន​មកពី​ទិស​​ដៅ​ផ្ទុយ ៕​

ដោយ៖កូឡាប

spot_img
×