Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​កម្មការិនី​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​៧០​គ្រួសារ ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ជីបម៉ុង​

spot_img

​តាកែវ​៖ ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​ដែល​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​មួយ​ចំនួន នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ នេះ ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី​មែន បាន​ចូលរួម​សហការ​ជាមួយនិង​ស្ថាប័នរដ្ឋ លើ​ការងារ​ជួយ​ដល់​សង្គម ចែក​អំណោយ​មនុស្សធម៌​ជួយ​ដល់ក​ម្មករ កម្មការិនី​ដែល​ទទួលរង​នៅ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុងអំឡុងពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​នេះដែរ តំណាង​ក្រុមហ៊ុន​ជីប ម៉ុង រួមជាមួយ​អាជ្ញាធរ​ក្រុង​ដូន​កែវ បាន​សហការគ្នា ធ្វើការ​ប្រមូល​នៅ​បងប្អូន​កម្មករ​កម្មការិនី ចំនួន ៧០​គ្រួសារ ដែល​កំពុងមាន​ជីវភាព​ខ្វះខាត ដើម្បី​ធ្វើ​ការចែក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​ពួកគាត់ ក្នុងការ​ចូលរួមចំណែក​រំលែក​នៅ​ទុក​លំបាក​របស់​បងប្អូន​កម្មករ មួយចំនួន​ផងដែរ ។

​នៅក្នុង​ពិធី​ចែក​អំណោយ​នេះដែរ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​មានប្រសាសន៍ថា នេះ​ជាការ​រួមចំណែក​មួយ​ជាមួយនិង​រាជរដ្ឋាភិបាល​រវាង​ស្ថាប័នឯកជន ឬ​ក្រុមហ៊ុន​មួយចំនួន ក្នុងស្រុក ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩​នេះ ។ លោក​អភិបាលក្រុង​បាន​បន្ត នៅពេល​ថ្មី​នេះ កម្ពុជា​របស់​យើង​បានធ្វើការ​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វីដ​១៩ បានជា​សះស្បើយ​ជាច្រើន​នាក់​ហើយ ក៏ប៉ុន្តែ​ជំងឺ​នេះ នៅតែ​មានការ​គំរាម​គំហែង​ខ្លាំង​នៅលើ​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើស​កលោក មិនថាតែ​ប្រទេស​កម្ពុជា​ឡើយ ហើយ​ក្នុងពេល​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ប្រទេស​ទាំងអស់ មិនត្រូវ​ឆ្វេស​ប្រហែស​នៅ​ជំងឺឆ្លង​កូ​វីដ​១៩​នេះ​ទេ ព្រោះ​វា​អាច​និង​ផ្ទុះ​ឡើងវិញ បើសិនជា​ពួកយើង​ទាំងអស់គ្នា មិនមាន​ការប្រុងប្រយ័ត្ន​ទៅលើ​ការការពារ ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕​ដោយ​៖​តាកែវ​

spot_img
×