Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ប្រើ​វិធានការ​ក្តៅ​ឲ្យ​ម្ចាស់ផ្ទះ ដែល​សាងសង់​រំលោភ​យក​ដី​ចំណី​បឹង របស់​រដ្ឋ នៅ​ភូមិ​ពីរ រុះរើ​សំណង់​រឹង​ចេញ​ជាបន្ទាន់ ក្នុង​រយៈពេល​៧​ថ្ងៃ​

spot_img

​តាកែវ​៖​ប្រជាពលរដ្ឋនៅក្នុង​ខេត្តតាកែវ រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខេត្តតាកែវ ដែល​ចេញ​លិខិត​ឲ្យ​ផ្ទះមួយ​ខ្នង ដែល​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ក្រុង​ដូន​កែវ សាងសង់​រំលោភ​យក​ដី​ចំណី​បឹង​តាកែវ នៅជាប់​ប្រឡាយ​លេខ​១៥ ស្ថិតនៅ​ភូមិ​ពីរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​លោក ប៉ាន ភារៈ អភិបាលរងក្រុង​ដូន​កែវ បាន​ប្រាប់​ភ្នាក់ងារ​យើង​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៩ ខែមិថុនា​នេះ​ថា ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បានចេញ​លិខិត​បន្ទាន់​មួយ​ឲ្យ​ម្ចាស់ផ្ទះ​មួយកន្លែង ដែល​សាងសង់​រំលោភ​យក​ដី​ចំណី​បឹង ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ខណៈដែល​ម្ចាស់ផ្ទះ​ខាងលើ​បានធ្វើ​ការសាងសង់​សំណង់​រឹង​ថ្ម​បេតុង រំលោភ​ចូលក្នុង​ដី​ចំណី​បឹង​របស់​រដ្ឋ នៅជាប់​ប្រឡាយ​លេខ​១៥ ដែលជា​បេន​កំពុងទូក​លើ មិន​គោរព​តាម​ការចុះ​ហាមឃាត់​របស់​អាជ្ញាធរ​ក្រុង​ដូន​កែវ​អស់​ជាច្រើនលើក​ច្រើនសា ។ លោក​បន្តថា ក្រោយ​ឯកឧត្តម​អភិបាលខេត្ត ពិនិត្យ​លើ​ការ​ណី​ខាងលើនេះ​រួច ដែល​ម្ចាស់ផ្ទះ​ខាងលើ ហាក់បីដូចជា​មើលស្រាល​លើ​ការណែនាំ​របស់​អាជ្ញាធរ ហើយ​នៅតែ​ហ៊ាន​បន្ត​សាងសង់​ផ្ទះ ទាំង​រំលោភបំពាន យក​ដី​របស់​រដ្ឋ ទើប​ឯកឧត្តម អ៊ូច ភា បានចេញ​នៅ​លិខិត​ជូនដំណឹង​បន្ទាន់​មួយ​ទៅកាន់​ម្ចាស់ផ្ទះ ឲ្យ​ធ្វើ​ការរុះ​រើចេញ​ក្នុង​រយៈពេល ៧​ថ្ងៃ ចំពោះ​សំណង់​រឹង​គ្មាន​ច្បាប់​អនុញ្ញាត ដែល​បន្ត​ល្មើស​សាងសង់​រំលោភ​យក​ទាំង​បំពាន ជាមួយនិង​ការហាមឃាត់​របស់​អាជ្ញា​ធរ​ក្រុង ហើយ​មកដល់​ថ្ងៃទី ១០ ខែមិថុនា នេះ​ជិត​ដល់​ថ្ងៃ​ដែល​អាជ្ញាធរខេត្ត បានកំណត់​ហើយ​។

​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ដូន​កែវ រង់ចាំ​មើល​នៅ​ចំណាត់ការ​របស់​ឯកឧត្តម​អភិបាល​ខេត្តតាកែវ តើ​មាន​ប្រសិទ្ធភាព​ឬ​យ៉ាងណាដែរ ខណៈដែល​ពលរដ្ឋ​នាំគ្នា​និយាយថា ម្ចាស់​គេហដ្ឋាន​ខាងលើ​ជា​មន្ត្រី​អាវុធហត្ថ និង​មាន​មន្ត្រី​ធ្វើការ​នៅ​សាលា​ខេត្តតាកែវ ជា​អ្នក​ចាំ​ជួយ​រត់ការ​លើ​ការងារ​សាងសង់​នេះ​ថែមទៀត ៕
ដោយ​៖ តាកែវ​

spot_img
×