Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​អ្នក​ភ្នំ​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​! ពិតជា​មិនធម្មតា​ទេ ដែល​ហ៊ាន​ជិះ​ម៉ូតូ​ជាមួយ​ផ្លូវ​ដ៏​មហា​ស្រៀវ ហើយ​សុទ្ធតែជា​ស្រីៗ​ទៀត (​វីដេអូ​)

spot_img

​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ទ្វីបអាស៊ី មនុស្ស​ជាច្រើន បាន​ត្រូវ​ប្រឈមមុខ​នឹង​ស្ថាន​ភាពលំបាក ដែល​ពួកគេ​ត្រូវ​រស់នៅ​តាមរបៀប​ខុសៗ​គ្នា​ទាំងស្រុង​។ ជាក់ស្តែង តាមរយៈ​វីដេអូ​ចងក្រង​ដ៏​អស្ចារ្យ​មួយ​នេះ បានបង្ហាញ​ពី​សកម្មភាព​ស្ត្រីៗ​ជនជាតិ​ចិន​ជិះ​ម៉ូតូ ឆ្លងកាត់​តាមផ្លូវ​ដ៏​ប្រឈម​គ្រោះថ្នាក់​បំផុត ទៅកាន់​ផ្ទះ​របស់​ពួកគេ​នៅលើ​ភ្នំ​ដ៏​ខ្ពស់​។​

​ស្ត្រីៗ​នៅក្នុង​វីដេអូ​នេះ ត្រូវបាន​ដឹងថា ពួកគេ​បានធ្វើ​ដំណើរ​ចេញចូល​ទៅកាន់​ពិភព​ខាងក្រៅ តាម​ទម្លាប់​ធម្មតា​រៀងរាល់ថ្ងៃ ជាមួយ​មធ្យោបាយ​ម៉ូតូ​ដែលមាន​កម្លាំង​ខ្លាំង (​ប្រើ​អង់​ប្រ៊ី​យ៉ា​) ទើប​អាចទៅរួច ជាមួយ​ផ្លូវ​ចំណោត​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​។​

​ទោះយ៉ាងណា ពួកគេ​ក៏​តែង​ជួប​បញ្ហា​គ្រោះថ្នាក់ ត្រូវ​ដួល​បះជើង​ម្តងម្កាល​ផងដែរ ព្រោះតែ​បាត់បង់​ជំហរ​។ តែ​ទោះយ៉ាងណា គេ​ពិតជា​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ​យ៉ាងខ្លាំងបំផុត ព្រោះថា ប្រសិនបើ​ពួកគេ​ធ្វេសប្រហែស​តែ​បន្តិច ឬ ក៏​ម៉ូតូ​ដាច់​ហ្វ្រាំង​ដោយ​ប្រការ​ណាមួយ​នោះៗ ពួកគេ​អាច​នឹងត្រូវ​ធ្លាក់​ចុះក្រោម​តែម្តង​៕

ដោយ​៖ លឹម ហុង​

spot_img
×