Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ព្រមាន​និស្សិត​ខ្លួន ពី​ហានិភ័យ នៃ​ការសិក្សា​នៅ​អូស្ត្រាលី អំឡុង​មានការ​រាតត្បាត​វីរុស​

spot_img

​ប្រទេស​ចិន​បាន​ប្រាប់​ដល់​និស្សិត​របស់ខ្លួន ឲ្យ​ពិចារណា​ពី​ហានិភ័យ នៃ​សិក្សា​នៅក្នុង​ប្រទេស​អូស្ត្រាលី អំឡុងពេល​មានការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ដែល​ការព្រមាន​នេះ រឹតតែ​ធ្វើ​ឲ្យ​មាន​ជម្លោះ​នយោបាយ រវាង​ប្រទេស​ទាំងពីរ​កាន់តែខ្លាំង​ឡើង​។​

​ក្រសួង​អប់រំ​ចិន បានចេញ​សេចក្តីណែនាំ​នេះ ទៅ​និស្សិត​របស់ខ្លួន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មុនពេល​សកលវិទ្យា​ល័យ នៅ​អូស្ត្រាលី បើក​ដំណើរការ​វិញ​ក្នុង​ខែកក្កដា​។​

​ក្រសួង​ចិន បានលើកឡើង​ពី​ការគំរាមកំហែង​របស់​វីរុស​កូ​រ៉ូ​ណា និង​ការរើសអើង​ប្រឆាំង​ជនជាតិ​អាស៊ី ដែលជា​ហានិភ័យ​អាច​កើតមានឡើង​។​

​នៅក្នុង​សេចក្តីប្រកាស ក្រសួង​បាន​និយាយថា និស្សិត​ទាំងអស់​គួរ​ប្រុងប្រយ័ត្ន នៅពេល​ជ្រើសរើស ឬ​ត្រឡប់​ទៅកាន់​ប្រទេស​អូស្ត្រាលី​វិញ​។​

“​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ជុំវិញ​ពិភពលោក មិនទាន់​ត្រូវបាន​គ្រប់គ្រង​បានឡើយ ហើយ​វា​មាន​ហានិភ័យ ក្នុងការ​ធ្វើដំណើរ​ជា​អន្តរជាតិ និង​នៅ​ទីធ្លា​សាលា​។ ក្នុងអំឡុងពេល​រាតត្បាត មានការ​រើសអើង​ជាច្រើន​ប្រឆាំងនឹង​ជនជាតិ​អាស៊ី នៅក្នុង​ប្រទេស​អូស្ត្រាលី​”​។​

​សូមបញ្ជាក់ថា អូស្ត្រាលី​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន ៧.២៦៥​នាក់ និង​ស្លាប់ ១០២​នាក់​។ អ្នកជា​សះស្បើយ​មាន ៦.៧២០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×