Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ម្ចាស់​បទ «​ក​ន្តៀ​វ​ស្រួយ​» ត្រូវ​ក្រសួង​វប្បធម៌​កោះហៅ យកទៅ​ដុះក្អែល​នៅ​ព្រឹក​នេះហើយ​!

spot_img

ភ្នំពេញ៖ ​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលមាន​លោកស្រី ភឿង ស​កុ​ណា ជា​ប្រធាន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ បាន​កោះហៅ​ម្ចាស់​បទ «​កណ្តៀវ​អូន​ស្រួយ​» កញ្ញា ប​រ៉ា​ម៉ី មក​ធ្វើការ​ព្រមាន បន្ទាប់​រង​ការរិះគន់​យ៉ាង​ធ្ងន់ៗ​ពី​មហាជន ដោយសារតែ​បទ​នេះ​សរសេរ​ឡើង​មាន​ចេតនា​បង្កប់​ខ្លឹមសារ​អាសអាភាស សឹងតែ​ពេញ​មួយ​សាច់​បទ​ទាំងស្រុង​។​

​ទាក់ទង​នឹង​ព័ត៌មាន​ដែល​កំពុង​ផ្ទុះ​នេះ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ភាពយន្ត និង​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ព្រឹក​មិញ​នេះ ម្ចាស់​ទ​ចម្រៀង​រង​ការរិះគន់​ខាងលើ បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​បញ្ហា នៅឯ​ក្រសួង​ហើយ ប៉ុន្តែ មិនទាន់​ចេញ​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​លោក ប៉ុក បូរ​ក្ស ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា គោលការណ៍​ធំៗ​មួយចំនួន  ដែល​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​របស់​ក្រសួង​វប្បធម៌ មាន​វិធានការ​ដោះស្រាយ​គឺ​៖

​ទី​១- អប់រំ និង​ណែនាំ​

​ទី​២- ធ្វើលិខិត​ព្រមាន​ជា​លាយ​ល័​ក្ខ​អក្សរ​

​ទី​៣- លុបឈ្មោះ​ជា​សិល្បករ និង​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​សិល្បៈ ក្នុង​រយៈពេល​កំណត់​ណាមួយ​

​ទី​៤ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​ស្នាដៃ​របស់​សិល្បករ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម និង​វប្បធម៌​។​

​គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​បទ​ចម្រៀង​ដ៏​រសើប​លើក​ទី​១ ដែល​ផលិតកម្ម «​ដំរី​» នេះ​ចេញ​នោះ​ទ គឺ​គេ​បាន​រកឃើញ​មាន​មួយ​បទ​ទៀត​ក៏​ញាក់សាច់​ស្រដៀង​គ្នា​នេះ​ផងដែរ គឺ​បទ​៖ «​ស្រណោះ​អង្រែ​» ដែល​សុទ្ធសឹង​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​សេចក្តី​ថ្លៃ​ទាំងអស់​៕

ដោយ​៖ លឹម ហុង​

spot_img
×