Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​ខេត្តកោះកុង សម្រេច​ផ្តន្ទាទោស​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​នាក់ ជាប់ពន្ធនាគារ​១​ឆ្នាំ​

spot_img

ខេត្ត​កោះកុង​៖ រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ សាលាដំបូង​ខេត្តកោះកុង បាន​សម្រេច​ផ្ដន្ទាទោស លើ​អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ចំនួន ២​នាក់ ពី​បទ​ញុះញង់ និង​បទ​រំលោភ​សិទ្ធិ​បុគ្គល ហើយ​ត្រូវ​សាលាដំបូង​ខេត្ត​នេះ សម្រេច​ផ្ដន្ទាទោស ឱ្យ​យុវជន​ទាំង ២​នាក់ ជាប់ពន្ធនាគា​រយៈពេល ១​ឆ្នាំ ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ៥​ខែ និង ៧​ខែ​ទៀត នៃ​ទោស​ត្រូវបាន​ព្យួរ​។ យុវជន​ទាំង ២​នាក់ ក៏​ត្រូវ​តុលាការ​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ចំនួន​មួយ​លាន​រៀល​ផងដែរ​។​

​លោក ឌឹ​ម គុន​ឌី និង លោក ហ៊ុន វណ្ណះ ត្រូវបាន​ផ្ដន្ទាទោស​ផ្អែក​តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ស្ដី​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​មាត្រា ៣០២ ដែល​ចែង​ពី​អំពើ​ថត​រូបភាព នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការព្រមព្រៀង​។​

​ការប្រកាស​សាលក្រម​លើ​ការផ្ដន្ទាទោស​នេះ ធ្វើឡើង​ដោយ លោក​ចៅក្រម កែវ សុខា បន្ទាប់ពី​សវនាការ កាល​ពី​ម្សិលមិញ​។​
​ការផ្តន្ទាទោស​នេះ ទោះបីជា​ភាគី​ជាប់ចោទ បាន​អះអាង​ថា មិន​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ក្នុង​ការផ្ដន្ទាទោស​លើ​យុវជន​ទាំង ២ ពី​បទ​ញុះញង់​និង​រំលោភ​លើ​សិទ្ធិ​បុគ្គល នៃ​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដែល​ជា​ដើមបណ្ដឹង​ក្នុង​រឿងក្ដី​នេះ​បែបណា​ក្តី​។​

​មុនពេល​មាន​ការចាប់ខ្លួន និង​ឃុំខ្លួន យុវជន​ទាំង ២ កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ សកម្មជន​ទាំង ២​នាក់ បាន​ថត​សកម្មភាព​កប៉ាល់ ដែល​ពួកគេ បាន​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​នៅក្នុង​លំហរ​សមុទ្រ​។

​យោង​តាម​ច្បាប់​កម្ពុជា ការថតរូប ឬ​វីដេអូ​អាច​ចាត់ទុកថា​ខុសច្បាប់ លុះត្រាតែ​ការថត​នោះ​មាន​ជាប់​រូប​បុគ្គល​ណា​ម្នាក់​នៅ​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នោះ​។​

​លោក ឌឹ​ម គុន​ឌី និង​លោក ហ៊ុន វណ្ណៈ ត្រូវបាន​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ទទួលស្គាល់ថា ជា​អ្នកទោស​មនសិការ ដោយសារ​អ្នក​ទាំង ២​នាក់ ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ តាំងពី​ថ្ងៃ​ចាប់ខ្លួន​។​
​យុវជន​ទាំង ២​នាក់ គេ​រំពឹងថា នឹង​ត្រូវ​ដោះលែង ឱ្យ​មាន​សេរីភាព​វិញ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​៕ ដោយ​៖ លីកាដូ​

spot_img
×