Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ស្គាល់​ម្ហូប​ទាំង​៦​មុខ ដ៏​ពេញនិយម សម្រាប់​អ្នក​ខេត្តស្វាយរៀង

spot_img

​ខេត្តស្វាយរៀង​: អស់កាល​ដ៏​យូរលង់​ណាស់​មកហើយ​ដែល អ្នក​ខេត្តស្វាយរៀង មានមុខ​ម្ហូប​ចំនួន​៦​មុខ ដ៏​ពេញនិយម​តាំងពីដើម​រៀងមក ដែល​តែងតែ​ត្រូវបាន​ចម្អិន​សម្រាប់​គ្រួសារ និង​ចម្អិន​នៅក្នុង​កម្មវិធី​តូច ឬ​ធំ តាម​បណ្តា​តំបន់​នានា​ក្នុង​ខេត្ត សម្រាប់​ទទួលភ្ញៀវ​ផងដែរ​។

​ម្ហូប​ទាំង ៦​នោះ រួមមាន​៖ សម្លកកូរ​កណ្តៀង​, ផ្សឹ​ត​ផ្ចា​ក់មាន​រសជាតិ​ល្វីង​ដែល​គេ​អាច​យកទៅស្ល ឆា ឬ​បបរ​ក៏បាន ,​សាច់ជ្រូក​លីង​ជ្រក់​សណ្តែក​, ផ្អកត្រីប្រៃ ឬ​ផ្អក​ត្រី​ក្រឹម បន្លែ​ព​ពាយ​, ជ្រក់ត្រាវ ត្រីអាំង និង​បបរ​បាញ់​កាញ់​ជាដើម ។​

​អ្នក​ប្រកប​របរ​លក់​បាយ និង​សម្លរ នៅតាម​អាហារ​ដ្ឋា​ន នៅក្នុង​ក្រុង​ស្វាយរៀង​ក៏ដូចជា​នៅតាម​ទីប្រជុំជន​ក្នុង​ខេត្ត បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​នៅ​កន្លែង​អាហារ​ដ្ឋា​ន​របស់គាត់ មាន​លក់​មុខម្ហូប​ជាច្រើន​មុខតែ​ភ្ញៀវ​ភាគច្រើន​និយម​បរិភោគ​មុខម្ហូប សម្លកកូរ​កណ្តៀង ដែលជា​ម្ហូប​របស់​ពលរដ្ឋ​ខេត្តស្វាយរៀង​ចូលចិត្ត ហើយក៏​ជា​មុខម្ហូប​ប្រចាំខេត្ត​ផងដែរ​។

​មួយវិញទៀត ភ្ញៀវ​ទាំងនោះ ក៏​មិន​ភ្លេច​សាច់ជ្រូក​លីង​ជ្រក់​សណ្តែក ដែល​មុខម្ហូប​នេះ​ក៏​ល្បី​ខ្លាំ​ណាស់ដែរ ក្នុង​កម្មវិធី​ជប់លៀង ពិធីមង្គលការ និង​ពិធីបុណ្យ​ផ្សេងៗ ពោល​តែងតែមាន​វត្តមាន​មុខ​ម្ហូប​នេះ ដាក់​នៅតាម​តុ​ជានិច្ច ជាពិសេស​តាម​អាហា​រដ្ឋា​ន ភ្ញៀវ​តែងតែ​សួររក​មុខម្ហូប​នេះ​រហូត​ផងដែរ​។​

​អាជីវករ​ដដែល បាន​បន្តថា មុខម្ហូប​មួយទៀត គឺ​ផ្អកត្រីប្រៃ ឬ​ផ្អក​ត្រី​ក្រឹម​និង បន្លែ​ព​ពាយ​។ ចំពោះ​ផ្អកត្រីប្រៃ ឬ​ផ្អក​ត្រី​ក្រឹម សម្រាប់​អ្នក​ស្វាយរៀង ក៏​ជា​ម្ហូប​ប្រចាំ​សម្រាប់​ខេត្ត​ដែរ ហើយ​សម្បូរ​នៅ​រដូវវស្សា និង​ក្រោយ​រដូវវស្សា​ប៉ុណ្ណោះ​។

​ចំណែក​ជ្រក់ត្រាវ ក៏​គេ​មិន​ចោល​ផងដែរ ព្រោះ​ជ្រក់ត្រាវ​គេ​តែងតែ​យក​តប់​ជាមួយ​ត្រីអាំង​គ្រប់​ប្រភេទ ដែល​បង្ហាញ​ឲ្យ​ដឹងថា ជា​ម្ហូប​ស្វាយរៀង​។​

​ម្យ៉ាងវិញទៀត បបរ​បាញ់​កាញ់​ក៏​ជា​អាហារ​មួយ​សម្រាប់​អ្នក​ខេត្តស្វាយរៀង ដែល​គេ​តែងតែ​ឃើញ​យក​អាហារ​នេះ មក​ធ្វើ​ក្នុង​កម្មវិធី​បុណ្យ​គ្រប់​ប្រភេទ និង​ទទួលភ្ញៀវ ក្នុង​ពិធី​ហែរ​ជំ​នួន និង​ពិធី​ឡើងផ្ទះ​ជាដើម​។​

​បើ​ឃើញ​មុខម្ហូប​ទាំង ៦​មុខ​ខាងលើ​នេះហើយ គេ​អាច​សម្គាល់​ដឹងថា ជា​របស់​អ្នក​ខេត្តស្វាយរៀង ព្រោះថា​ភាគច្រើន​សម្រាប់​អ្នក​ខេត្ត​នេះ​ចូលចិត្ត និង​ពេញនិយម​ខ្លាំង​ពេល​មាន​រវល់​ម្តងៗ មិន​ថា​កម្មវិធី​តូច ឬ​ធំ​នោះទេ​។​

​ទោះយ៉ាងណា​ក្តី នេះ​គ្រាន់តែ​ជាការ​ចូលចិត្ត​មុខម្ហូប​ទាំង​៦​មុខ ពី​ពលរដ្ឋ​ខេត្តស្វាយរៀង​តែប៉ុណ្ណោះ​។ ចំណែក​អ្នក​ខេត្ត​ដទៃទៀត បើ​ចង់​ភ្លក្ស​រសជាតិ​មុខម្ហូប​ទាំងនេះ អាច​ហូប​បាន​ដោយផ្ទាល់​នៅ​ខេត្តស្វាយរៀង តាម​អាហារ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត ពិត​ជាមាន​វត្តមាន​ម្ហូប​ទាំង​៦​មុខ​នេះ ដាក់លក់​ជាក់​ជាមិនខាន​ឡើយ​៕
​ដោយ​៖​វ៉ៃ​កូ​

spot_img
×