Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ទង្វើ​ថៅកែ​សាហាវ​ពេក​! ឯកឧត្តម ហ៊ុន ជា ថា​មិនបាច់​ទារ​សំណង​ទេ គឺ​ឲ្យ​ដេក​គុក​តែម្តង និង​ឲ្យ​បុគ្គលិក​រងគ្រោះ​ឆាត​មក ដើម្បី​ជួយ​រក​យុត្តិធម៌ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ទង្វើរ​នៃ​សកម្មភាព​របស់​ប្តី​ថៅកែ​ហាង ធារ៉ា ដែល​ផ្ទុះ​កំហឹង​រឿង​ប្តី​ប្រពន្ធ​ខ្លួន បែរ​យក​ចាន​គប់​ទៅលើ​កូនឈ្នួល​ត្រូវចំ​មុខ​ពេញ​មួយ​ទំហឹង រួច​យក​ជើង​ទាត់​ធាក់​បន្ថែមទៀត បន្ទាប់​ចូលទៅ​ទៅ​ជួយ​ឃាត់ បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ស្អប់ខ្ពើម​យ៉ាងខ្លាំង និង​ថែមទាំង​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាប់​ដាក់គុក​ទៀតផង​។​

​តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ហេតុការណ៍​ដ៏​សាហាវ​នេះ បានកើត​ឡើង​នៅ​ហាង​ធារ៉ា ផ្លូវ​១០៨ កែង​ផ្លូវ​៥១ ទល់មុខ​ទីលាន​ប្រជា​ធិ​តេ​យ្យ ខណ្ឌដូនពេញ វេលា​ម៉ោង​ជិត​១២​យប់ កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២០​។​

​នៅក្នុង​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ ដំបូង​ឡើយ ខណៈ​ស្ត្រី​ជា​ប្រពន្ធ និង​កូនៗ​ឈ្នួល កំពុង​រៀបចំ​អាហារ​ជូន​អតិថិជន នៅពេលនោះ ស្រាប់តែ​បុរស​ជា​ប្តី​នោះ មិនដឹង​ដើរ​មកពីណា ចូលមក​ទាញ​ចាន កែវ បោក​លើ​តុ និង​លើដី​យ៉ាង​សន្ធាប់​តែម្តង ។ ក្រោយពី​បានឃើញ​ថៅ​ប្រុស​រូបនេះ​បោក​បំផ្លាញ​របស់ទ្រព្យ​ដ៏​សាហាវ និង​បារម្ភ​ពី​សុវត្ថិភាព​ថៅកែ​ស្រី ភ្លាមៗ​នោះ បុរស​ជា​កូនឈ្នួល​២​នាក់​ក៏បាន​ចូលមក​ឃាត់​។ ទោះយ៉ាងណា ម្នាក់​ក្នុងចំណោម​កូនឈ្នួល​ទាំងពីរ ត្រូវ​ថៅកែ​គប់​ចាន​ត្រូវចំ​មុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដេក​ដួល​ទៅនឹង​ដី​ភ្លាមៗ​តែម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ថៅកែ​ចិត្តសាហាវ​ព្រៃផ្សៃ​រូបនេះ ក៏បាន​ប្រើ​ជើង​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​បន្ថែម ដោយបាន​ចង្អុល និង​បោះ​ពាក្យសម្តី​ថា កុំ​ចេះដឹង​រឿង​ប្តី​ប្រពន្ធ​អា​ញ់​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ហេតុការណ៍​នេះ ពិតជា​តក់ស្លុត​ពេក និង​ពិសេស​អាណិតអាសូរ​ទៅដល់​បុរស​ជា​កូនឈ្នួល​ដែល​ពុំ​ដឹង​អ្វី​សោះ បែរ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​បែបនេះ ឯកឧត្តម ហ៊ុន ជា បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​បុក​ទាំង​កំហឹង​ឈឺចាប់ និង​ចង់​ជួយ​ដល់​ជនរងគ្រោះ ដោយ​ឯកឧត្តម​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​មាន​ម៉ាន​លុយ​ហ្ហា មើលងាយ​គេ​ខ្លាំងណាស់​មិនបាច់​យក​សំណង​ពី​វា​ទេ ឲ្យ​ចូល​គុក​ទៅ អ្នករងគ្រោះ​សូម​ឆាត​មក​ខ្ញុំ​ផង ខ្ញុំ​ជួយ​»៕ ដោយ​៖ លឹម ហុង​

spot_img
×