Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ដក​សត្វ​ពង្រូល​ចេញពី​បញ្ជី​ថ្នាំបុរាណ និង​ចាត់​ចូល​ជាស​ត្វ​ត្រូវការពារ​កម្រិត​ខ្ពស់​

spot_img

​ប្រទេស​ចិន​បាន​ដក​សត្វ​ពង្រូល​ចេញពី​បញ្ជី​ផ្លូវការ ដែល​ត្រូវគេ​ប្រើប្រាស់​សម្រាប់ធ្វើ​ថ្នាំបុរាណ​ចិន​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត​សុខភាព​ចិន Health Times​។​

​វិធានការ​នេះ កើតឡើង​ក្រោយពេល​ចិន​បាន​ចាត់​សត្វ​ពង្រូល​ចូលក្នុង​ប្រភេទ​សត្វ​ដែល​ត្រូវការពារ​កម្រិត​ខ្ពស់បំផុត​កាលពី​សប្តាហ៍​មុន​។​

​ថ​និ​សត្វ​នៃ​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​នៃ​ការ​ផុត​ពូជ​ដោយសារតែ​ការ​ប្រមាញ់​ខុសច្បាប់ ដើម្បី​យក​ស្រកា និង​សត្វ​របស់​វា​។ សត្វ​ពង្រូង​ចំនួន ៨​ប្រភេទ​កំពុង​រង​ការ​ផុត​ពូជ​។​

​ស្ថាប​ប័ន​សប្បុរស​ដើម្បី​ការ​អភិ​រក្សាបាន​ស្វាគមន៍​ចំពោះ​វិធានការ​របស់​ចិន​។ លោក Paul Thomson នៃ​អង្គការ​សង្គ្រោះ​សត្វ​ពង្រូល បាន​និយាយថា​វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​សត្វ​ពង្រូល​។​

​លោក​និយាយថា “​វិធានការ​របស់​ចិន​ក្នុងការ​បញ្ឈប់​ការប្រើប្រាស់​ស្រកាពង្រូល​ជា​ថ្នាំបុរាណ​អាចជា​ការផ្លាស់ប្តូរ​មួយ​ដែល​យើង​កំពុង​រងចាំ​។​

“​ពួកយើង​សង្ឃឹមថា វិធានការ​បន្ទាប់​រប​ស់​ចិន​នឹងធ្វើ​ការអនុវត្ត​បទបញ្ជា និង​កិច្ចការ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​អ្នកប្រើប្រាស់​”​។​

​សូមបញ្ជាក់ថា ស្រកា និង​ឈាម​របស់​សត្វ​ពង្រូល​មាន​តម្រូវការ​យ៉ាងខ្លាំង​នៅក្នុង​តំបន់​អាស៊ី ដោយ​គេ​ជឿជាក់ថា​វា​ជា​ថ្នាំ​ដ៏​ពូកែ​។ ស្រកាពង្រូល​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ដូចជា មហារីក និង​ក្រពះ​ជាដើម​។ ចំណែក​ផ្នែក​ផ្សេងទៀត​នៃ​ពង្រូល​ត្រូវគេ​ប្រើ​ធ្វើជា​ថ្នាំបុរាណ​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×