Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បើក​ការស្ថាបនា​ផ្លូវ កសាងឡើង​ដោយ​កម្លាំង​ពលកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ១៣ អនុ​គម្រោង មាន​ប្រវែង​ជាង ១៣ គីឡូ ស្ថិតនៅ​ស្រុក​ត្រាំកក់​

spot_img

​តាកែវ​៖ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវលំ​ជនបទ ក្រោម​ក្របខណ្ឌ​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍ជនបទ និង​គាំទ្រ​កសិករ ស្ថិតនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០២០​។

​សូមបញ្ជាក់ថា គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍ជនបទ និង​គាំទ្រ​កសិករ ជា​គម្រោង​ដែល​ទទួល​ហិរញ្ញប្បទាន​ផ្ទា​ល់ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាព និង​សុខមាលភាព​រស់នៅ​រប​ស់​ប្រជាជន​ជនបទ និង​ប្រជាកសិករ ដែល​ត្រូវធ្វើឡើង​តាមរយៈ ការបង្កើត​ឱកាស​ការងារ​រយៈពេល​ខ្លី​តាម​កម្មវិធី​សាច់ប្រាក់​ពលកម្ម​ដែល​នឹង​ជួយ​ដោះស្រាយ​ជីវភាព​បន្ទាន់​ក្នុង​រយៈពេល​ខ្លី​ផង និង​បង្កើតជា​ទុន​សម្រាប់​ការវិនិយោគ​បន្ត​លើ​របរ​កសិកម្ម ឫ​មុខរបរ​សមស្រប​ដ៏ទៃទៀត​ផងដែរ និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ និង​លូ​បង្ហូ​ទឹក​ក្នុង​តំបន់​ទីប្រជុំជន​។​

​បើតាម​ការបញ្ជាក់​ពី​លោក លីវ សំណាង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​បទ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ការស្ថាបនា​ផ្លូវ​កសាងឡើង​ដោយ​កំលាំង​ពលកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ១៣ អនុ​គម្រោង មាន​ប្រវែង ១៣,៤០១ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​តា​ភេ​ម ឃុំ​ជាងទង ឃុំ​អូ​សារាយ ឃុំ​ត្រពាំង​ក្រញូង ឃុំ​ត្រពាំង​ធំ​ខាងជើង ឃុំ​សំរោង ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​។ លោក​បន្តថា​កាលពី ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩ អនុវត្ត​ចំនួន​៤២​អនុ​គម្រោង​ដីស ប្រវែង ៤៨,៦៧៥​គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ តា​ភេ​ម ឃុំ​ត្រពាំង​ធំ​ខាងជើង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ឃុំ​ជាងទង ឃុំ​អូរ​សារាយ ឃុំ​ត្រពាំង​ក្រញូង ឃុំ​សំរោង ឃុំ​គុ​ស​។ សរុប​ចាប់ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​២០២០ មាន​ចំនួន ៥៥​ខ្សែ​ប្រវែង ៦២,០៧៦​គីឡូម៉ែត្រ ចំនួន​៨​ឃុំ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ៕
​ដោយ​៖​តាកែវ​

spot_img
×