Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែ និង​ការស្តារ​ទន្លេ​វ៉ៃ​គោ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងសំខាន់ ទៅលើ​ដំណើរការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​

spot_img

​ខេត្តស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យមើល​វឌ្ឍនភាព​កំពង់ផែ និង​ការស្តា​ទន្លេ​វ៉ៃ​គោ​ដែលជា​គម្រោង​ថវិកាជាតិ ស្ថាបនា​ដោយ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ប្រវែង​៦៩៧៣​ម៉ែត្រ​។

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា ការស្ថាបនា​គិត​ត្រឹម​ថ្ងៃ​នេ​គឺ
ការចាប់​បោះ​អាច​ម៌​ដី​ពី​ផ្ទៃ​ព្រែ​កបាន​៦០% ការ​បូម​ដីល្បាប់​ស្តា​បាត​ព្រែ​កបាន​ប្រមាណ​១០%​។

​សូម​ជម្រាបជូន​ដល់​សាធារណជន​ជ្រាបថា ការកសាង​កំពង់ផែ​ផ្លូវទឹក​នេះ​ស្ថិតនៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយពេល​រួចរាល់​ទីតាំង​នេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងសំខាន់​ទៅលើ​ដំណើរការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជា​ការសម្រួល​ដ​ល់​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​ទៅមក រវាង​ខេត្តស្វាយរៀង​ប្រទេស​កម្ពុជា និង​ខេត្ត​ឡុង​អាន​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អនាគត​ផងដែរ​៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×