Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទប្រកាន់ ឃាតករ​ស្រី ចាក់​សម្លាប់​បុរស​ម្នាក់​,​អាច​ប្រឈម​ជាប់ពន្ធនាគារ​មួយជីវិត​

spot_img

លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ បានសម្រេច​ធ្វើការ​ចោទប្រកាន់ ឃាតករ​ស្រី​ម្នាក់ ចាក់​សម្លាប់​អ្នកកាសែត​សម្លេង​ប្រជាជន ក្រោម​បទ​ចោទ​”​ឃាតកម្ម​គិត​ទុកជាមុន​” ដែល​ប្រព្រឹត្ត​នៅ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់​» ក្នុង​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ។​បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត​។ ឃាតកម្ម​គិត​ទុកជាមុន​គឺជា​អំពើរ​សម្លាប់​មនុស្ស​ដោយ​គិត​ទុកជា​មុន​ឬ​ដោយ​ការ​ពួនស្ទាក់​។ ការគិត​ទុកជា​មុន គឺជា​គម្រោង​ដែល​បង្កើតឡើង​មុន​អំពើរ បៀតបៀន​នៅលើ​រូប​បុគ្គល​នៃ​ជនរងគ្រោះ​។​

​រឿង​នេះ​ផ្ដើម​ផ្ដើមចេញ​ពី​អំពើ​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ មូលហេតុ​ស្ត្រី​ជា​ឃាតករ​ត្រូវការ​លុយ​ចំនួន​២.៥០០​ដុល្លារ ដើម្បី​រត់​ការដោះស្រាយ​រឿងប្តី​ជាប់ពន្ធធនាគា​រ​ព្រៃ​ស​ដែល​ប្រព្រឹត្ត​គ្រឿងញៀន​។​

​ជនសង្ស័យ ឈ្មោះ ផេង ណាន ហៅ ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារី​ម៉ាស្សា ស្នាក់នៅ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ នួន សុភាព (​នួន ភាព​) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​បើកហាង ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×