Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កបង្កើន​ស្រូវ​មាន​សន្ទុះ លឿន​ជាង​ឆ្នាំមុន​នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖​កសិករ​ក្នុង​ខេត្តបាត់ដំបង​ប្រញាប់ប្រញាល​ធ្វើស្រែ បាន​មាន​សន្ទុះ​លឿន​ជាង​ឆ្នាំមុនៗ​កន្លងទៅ ទោះបី​នៅ​ដើមរដូវ​វស្សារ មាន​សភាព​យឺតយ៉ាវ​បន្តិច ក្នុងការ​បង្កបង្កើន​ដំណាំ​ស្រូវ ប៉ុន្តែ​មាន​ភ្លៀង​ធ្លាក់​ផ្ទួនៗ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ចុង​ក្នុង​ខែឧសភា​និង​ដើមខែ​មិថុនា​ឆ្នាំ​២០២០​នេះ​។​

​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា គិត​ត្រឹម​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០ ដោយមាន​ការជំរុញ​បន្ថែម​ពី​មន្ត្រី​កសិកម្ម ធ្វើ​ឲ្យ​ការចាប់ផ្ដើម​ធ្វើស្រែ​របស់​កសិករ​នៅ​ខេត្តបាត់ដំបង សម្រេចបាន​ប្រមាណ ២៧​ភាគរយ ស្មើនឹង​លើ​ផ្ទៃដី​ជាង ៨​ម៉ឺន​ហិកតា ក្នុងនោះ​មាន​ប្រភេទ​ស្រូវស្រាល ស្រូវកណ្ដាល​និង​ស្រូវ​ឡើង​ទឹក ដែល​ការ​ធ្វើស្រែ​នៅ​ដើមរដូវ​នេះ​មាន​លឿន​ជាង​ឆ្នាំមុនៗ​កន្លងទៅ ។​ទោះបី​កសិករ​ធ្វើស្រែ​បាន​លឿន​មែន ប៉ុន្តែ​គិត​ត្រឹម​រយៈពេល​ដូចគ្នា បរិមាណ​ទឹកភ្លៀង​នៅ​ឆ្នាំ​២០២០​នេះ មានការ​ថយចុះ​ជាង​ឆ្នាំមុន​ដល់​ទៅ​ជាង ១០០​មិ​លី្ល​ម៉ែត្រ ព្រោះតែ​ភ្លៀង​ធ្លាក់​មិនទាន់បាន​រាយប៉ាយ​បានល្អ នៅ​គ្រប់​ទីកន្លែង​នៃ​ខេត្តបាត់ដំបង​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បានបង្ហាញ​ថា​នៅ​ឆ្នាំ​២០១៩ ការដាំដុះ​ដំណាំ​ស្រូវ​នៅ​ខេត្តបាត់ដំបង សរុប​មាន​ចំនួន ៣៦៦ ៣៥៧​ហិកតា ស្មើនឹង​១១៤,៤៩​ភាគរយ នៃ​ផែនការ​។ រីឯ​ការដាំដុះ​ដំណាំ​រួមផ្សំ​និង​ឧស្សាហកម្ម​បាន​ចំនួន ២៣៧ ៥០៤​ហិកតា ស្មើនឹង ១១៣,១០​ភាគរយ នៃ​ផែនការ​។​

​គួរ​បញ្ជាក់ថា បើតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១០ ដល់​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​តំបន់​ទំនាប់​កណ្ដាល ដែលមាន​ខេត្តបាត់ដំបង​ផង​នោះ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ហើយ​ក៏មាន​បាតុភូត​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ ដែល​អាច​កើតមាន​ជាយថាហេតុ ដោយ​បញ្ហា​នេះ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ​៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×