បាត់ដំបង៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុក និងថ្នាំម៉ាទឹកកកមួយថង់ម៉ូតូមួយគ្រឿង សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១១និង០០នាទី ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្លូវភ្លោះភូមិពាមឯកឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។
លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យម្នាក់ ដែលចាប់ឃាត់ខ្លួនឈ្មោះវ៉ាន់ គឹមសានភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិព្រែកឆ្ដោរឃុំបាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ ម៉ូតូមួយគ្រឿង សម្ភារៈមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១១និង០០នាទី ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្លូវភ្លោះភូមិពាមឯកឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។
លោកសុខ និមលបានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាង បានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ហើយ៕
ដោយ៖អ៊ុងសារុំ