Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ស្ទឹងត្រែង​៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ការចុះ​បង្ក្រាប​នៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង កាលពី​ថ្ងៃទី 9 ខែមិថុនា​ឆ្នាំ 2020​។​

មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​ការអនុញ្ញាត​ពី​លោក​ជេ​ត ខេមរា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង សមត្ថកិច្ច​បាន​ប្រើ​វិធី ដើម្បី​ឈានដល់​ការឃាត់ខ្លួន​។​
ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១ ឈ្មោះ​យឹម សំណាង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​មុខរបរ ជា​កម្មករ​រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ ទី​២ ឈ្មោះ​ផាត់ សារ៉ាក់ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។ ទី​៣ ឈ្មោះ​យ៉ែម មេត្រី ហៅ​ជ័យ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខ​របប​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​ទី​៤​ឈ្មោះ​ម៉ាក់ រ៉ា​ម៉េ​ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ​កោះ​ខន​ឌិន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ ទី​៥ ឈ្មោះ​ម៉ាក់ បូរ៉ាន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​កោះ​ខន​ឌិន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន នៅ​កន្លែង​ផ្សេងគ្នា​មក និង​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ថ្លា​(ICE)​ចំនួន 23 កញ្ចប់​តូច​(6 កញ្ចប់​ធំ​និង 5 កញ្ចប់​តូច​) ទម្ងន់​សរុប​២១,៩៤​ក្រាម​។ ករណីនេះ​សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០៕
​ដោយ​៖​សុខុម​

spot_img
×