Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ជីប ម៉ុង សាខា​ខេត្តកំពង់ចាម​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​ទំនើប​ទាន់សម័យ​ដល់​អតិថិ​ជិន​

spot_img

​កំពង់ចាម​៖ ធនាគារ ជីប ម៉ុង​បានដាក់​ឲ្យ​ដំណើរ​សាខា​ទី​៩​របស់ខ្លួន នឹង​ពាំនាំ​ភាព​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ កសិករ អាជីវករ និង​ក្រុមហ៊ុន​ដែល​កំពុងតែ​ដំណើរការ​ក្នុង​ខេត្តកំពង់ចាម​តាមរយៈ​ផលិតផល​ហិរញ្ញវត្ថុ ប្រកប​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​សេវា​ធានា​គារ​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​សមស្រប​នឹង​តម្រូវការ​របស់​អតិថិជន​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​។​

​ធនាគារ​ជីប ម៉ុង បាន​បោះជំហាន​យ៉ាង​លឿន និង​បាន​ពង្រីក​សាខា​មកដល់​ខេត្តកំពង់ចាម​កាន់តែ​កៀក​នឹង​អតិថិ​ន​ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ក្នុង​ខេត្ត​ទាំងមូល​បាន​យ៉ាង​ឆាប់រហ័ស​ដោយមាន​ផ្សាភ្ជាប់​នឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង និង​ជា​ភាគ​ទុ​និក (​ម្ចាស់​ភាគហ៊ុន​) នៃ​ធនាគារ ជីប ម៉ុង លោក​ឧ​ញ៉ា លាង ឃុន មានប្រសាសន៍ថា​៖ «​ធនាគារ​ជីប ម៉ុង សាខា​កំពង់ចាម មាន​ផ្តល់​សេវា​ហិរញ្ញ ព្រមទាំង​សេវា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល​ជាពិសេស​ទូរស័ព្ទដៃ​ដើម្បី​បម្រើ​តម្រូវការ​ប្រចាំថ្ងៃ​បែប​ទាន់សម័យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។ »​។

​សេវាកម្ម​ដែល​ធនាគារ​ជីប ម៉ុង សាខា​ខេត្តកំពង់ចាម​មាន​ផ្តល់ជូន​ដូចជា​សេវា​ប្រាក់​បញ្ញើ​ដែល​អាច​ទទួលបាន​អត្រា​ការ​ខ្ពស់ ការទទួល​ឥណទាន​មាន​លក្ខណ​ងាយស្រួល សេវា​កម្ចី​សម្រាប់​ពង្រីក​អាជីវកម្ម សេវាកម្ម​ប្រាក់បៀវត្សរ៍​ដែលមាន​អត្រា​ការ​ខ្ពស់​សម្រាប់​និយោជិត កម្មវិធី​ទូរស័ព្ទ​Bank! Bank! ដែល​អាច​ដក​ប្រាក់ បញ្ចូល​កាត​ទូរស័ព្ទ បង់​វិក្កយបត្រ​ផ្សេងៗ និង​ទូរ​ទាត់​តាម​ទូរស័ព្ទ​យ៉ាង​ងាយស្រួល និង​ភ្នាក់ងារ​ធនាគារ​។​
​សាខា​ធនាគារ​ជីប ម៉ុង ខេត្តកំពង់ចាម​មាន​ទី​តាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៧ ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​៕​ដោយ​៖​សម្ផស្ស​

spot_img
×