Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អតីត​អ្នកបម្រើ​ម្ចាស់​ក្ស​ត្រី Diana ទម្លាយ​ចេញ​ថា ព្រះអង្គម្ចាស់ Harry រៀបការ​ជាមួយ Meghan Markle ព្រោះតែ​….

spot_img

​ព្រះអង្គម្ចាស់ Harry និង Meghan Markle បានសម្រេច​ចិត្ត​ចុះ​ចេញពី​តួនាទី​ជាន់ៗ​ខ្ពស់ នៅក្នុង​រាជវាំង កាលពីដើមឆ្នាំ​២០២០ នេះ ដោយសារតែ​ពួកគេ​ចង់​មាន​ឯករាជ្យ និង​ស្វែងរក​ការរស់នៅ ដោយ​សុខសន្តិភាព​ផ្ទាល់ខ្លួន​ពួកគេ​។ ប៉ុន្មាន​ខែ​មុនពេល Meghan និង Harry បាន​ដកខ្លួន​ចេញ Harry បាន​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់ Daily Mail ដែល​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ ដោយ​និយាយថា ព្រះអង្គ​ចង់​ឲ្យ​មនុស្ស​តែ​សម្លុត​រករឿង Meghan បញ្ឈប់​ទៅ ព្រោះ​ទ្រង់​មិន​ចង់​នាង​បញ្ចប់​ដូច​ទៅនឹង​ម្ចាស់​ក្ស​ត្រី Diana​។ ប៉ុន្តែ ពេលនេះ គេ​បានដឹងថា ភាពស្រដៀងគ្នា​រវាង Meghan និង Diana ហួស​ពី​ការពិនិត្យ​ពិច័យ​ដោយសារ​ព័ត៌មាន​។​

​យោងតាម​អតីត​អ្នកបម្រើ​ប្រុស​របស់​សព​ម្ចាស់​ក្ស​ត្រី Diana លោក Paul Burrell ព្រះអង្គម្ចាស់ Harry អាច​លង់​ស្នេហ៍​ជាមួយ Meghan តាំងតែ​ពីដំបូង​មក​ម្លេះ ព្រោះ​បុគ្គលិកលក្ខណៈ​របស់​នាង គឺ​ស្រដៀង​ទៅនឹង Diana ដែរ ។ លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Closer ថា «​ព្រះអង្គម្ចាស់ Harry បាន​ទៅ​រៀបការ​ជាមួយ Meghan ព្រោះ​នាង​ដូចជា Diana ដែរ ។ ស្ត្រី​ទាំងពីរ​តែងតែ​គាំទ្រ​អ្វីដែល​ពួកគេ​ជឿ ហើយក៏​ជាម​នុស្ស​មិន​ចូលចិត្ត​ជំនះ​»​។​

​ប៉ុន្តែ ជាមួយ​បុគ្គលិកលក្ខណៈ​ស្រដៀង​គ្នា​ទាំងនេះ វា​អាចទៅរួច ទាល់តែ Meghan និង Diana នឹងមិន​បានឃើញ​មុខ​គ្នា​ផ្ទាល់ នោះ​ប្រសិនបើ​នាង​នៅរស់​។

​លោក​បន្តថា​៖ «​ខ្ញុំ​គិតថា ពួកគេ​អាច​នឹង​ប៉ះទង្គិច​គ្នា ព្រោះ​ពួកនាង​ទាំងពីរ​ខ្លាំង និង​ជា​ស្ត្រី​ឯករាជ្យ​ដែលមាន​ទស្សនៈ​ផ្សេងគ្នា​»​។ លោក​បន្ថែមទៀតថា​៖ «​ខ្ញុំ​គិតថា ភាពខុសគ្នា​រវាង​ពួកគេ គឺថា Meghan ចូលចិត្ត​ការសប្បាយ រីឯ Diana នៅ​វ័យក្មេង ហើយ​ជា​មនុស្ស​សកម្ម និង​មានគំនិត​សុភ​វិនិច្ឆ័យ​»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់​ក្ស​ត្រី Diana បាន​សោយ​ទិវង្គត ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដ៏​រន្ធត់ កាលពី​ឆ្នាំ​១៩៩៧៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ msn)


spot_img
×