Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Vietjet បន្ថែម​ផ្លូវ​ហោះហើរ​ក្នុងស្រុក ប្រាំបី​ខ្សែ នាំ​ឲ្យ​ Vietjet​ នាំមុខគេ​ក្នុង​ការបើក​ដំណើរការ​ការហោះហើរ​តាម​យន្ដហោះ​សារជាថ្មី​

spot_img

​ភ្នំពេញ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០៖ ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ​-១៩ បង្ក​ការខូចខាត​យ៉ាងខ្លាំង​ដល់​វិស័យ​ហោះហើរ​ឆ្លង​ប្រទេស ប៉ុន្តែ​ការហោះហើរ​ចេញពី​ប្រទេស​វៀតណាម ទៅកាន់​ទិសដៅ​ក្នុង​តំបន់ កំពុងមាន​សង្ឃឹម​ឡើងវិញ​ហើយ​។

Vietjet ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​យុគសម័យ​ថ្មី បានចាប់ផ្តើម​ប្រតិបត្តិការ ជើងហោះហើរ​ក្នុងស្រុក​របស់ខ្លួន​ឡើងវិញ ហើយ​បាន​បន្ថែម​ផ្លូវ​ហោះហើរ​ថ្មីៗ​មួយចំនួនទៀត ដោយ​ភ្ជាប់​គោលដៅ​ទៅកាន់​តំបន់​ទេសចរណ៍​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​។

​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ថ្មីៗ​ទាំងអស់នេះ​នឹង​ត​ភ្ជាប់​ពី​ទីក្រុង Hanoi ទៅ​ទីក្រុង Dong Hoi; ពី​ទីក្រុង Hai Phong ទៅ​ទីក្រុង Quy Nhon (​ខេត្ត Binh Dinh); ពី​ទីក្រុង​Vinh (​ខេត្ត Nghe An) ទៅ​កោះ Phu Quoc ហើយពី​ទីក្រុង Da Nag ទៅ​កោះ Phu Quoc; ទៅ​ទីក្រុង​Da Lat (​ខេត្ត Lam Dong) ទៅ​ទីក្រុង Buon Ma Thuot(​ខេត្ត Dak Lak) ទៅ​ទីក្រុង Vinh និង​ទៅ​ទីក្រុង Thanh Hoa​។ ផ្លូវ​ហោះហើរ​ថ្មី​ទាំងអស់នេះ​បាន​បង្កើន​បណ្តាញ​ហោះហើរ​សរុប ចំនួន ៥៣ ទិសដៅ​ក្នុងស្រុក​បន្ថែមទៀត ជាមួយ​ក្រុមហ៊ុន Vietjet​។

​ក្រុមហ៊ុន Vietjet បាន​បើក​លក់​សំបុត្រ​សម្រាប់​ជើងហោះហើរ​ក្នុងស្រុក​ថ្មី​ចំនួន ៨ ខ្សែ​នេះ ដែល​នឹងត្រូវ​ចាប់ផ្តើម​ហោះហើរ​នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០២០​។ ដើម្បី​អបអរសាទរ​ជើងហោះហើរ​ថ្មី​ទាំងអស់នេះ ក្រុមហ៊ុន​នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការលក់​សំបុត្រ​យន្ដហោះ​ចំនួន ២​លាន​៥​សែន​សន្លឹក ក្នុងតម្លៃ​ក្រោម ០,៥ ដុល្លារ (*) សម្រាប់​ជើងហោះហើរ​ក្នុងស្រុក​ទាំងអស់​។

​ប្រូ​ម៉ូ​សិន​តម្លៃ​សំបុត្រ​ពិសេស​នេះ មាន​លក់​ចាប់ពី​ថ្ងៃទី ១១ មិថុនា ឆ្នាំ​២០២០ នៅលើ​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរស័ព្ទ ឈ្នោះ​ថា Vietjet Air​។ ពេលវេលា​ធ្វើដំណើរ​គឺ​ចាប់ពី ថ្ងៃទី ១១ ខែកញ្ញា ទៅដល់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០២០ (**) ចំណែកឯ​ផ្លូវ​ហោះហើរ​ថ្មី​ទាំង​ប្រាំបី នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ពី ថ្ងៃទី ១៨ ខែមិថុនា ទៅ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០២០(**)​។

​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ការផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក​នៅ​ទីក្រុង​ហូជីមិញ​ឆ្នាំ​២០២០ កាលពី​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ប្រធាន​ផ្នែក​ចែកចាយ​និង​លក់​អន្ដរជាតិ​ក្រុមហ៊ុន Vietjet លោក Jay L Lingeswara បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​វៀតណាម​មាន​ទិសដៅ​ហោះហើរ​ដ៏​មាន​សុវត្ថិភាព និង​គួរ​ឲ្យ​ទាក់ទាញ​រាប់មិនអស់ រួមទាំង​ទីក្រុង​ល្បីៗ ដូចជា​ទីក្រុង Hanoi ទីក្រុង Ho Chi Minh ទីក្រុង Hue ទីក្រុង Da Nang ទីក្រុង Nha Trang ឬ កោះ Phu Quoc ហើយ​នាពេល​ថ្មីៗ​នេះ​តំបន់​ទេសចរណ៍​ល្បីៗ ដូចជា​តំបន់​ទេសចរណ៍វប្បធម៌​ប្លែកៗ​នៃ​ទីក្រុង Buon Ma Thuot ឬ ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត នៅ​ទីក្រុង Quy Nhon (​ខេត្ត Binh Dinh) រូងភ្នំ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​នៅ​ឧទ្យាន​ជាតិ Phong Nha, Ke Bang (​ខេត្ត Quang Binh) និង​កន្លែង​ជាច្រើន​ទៀត​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​របស់​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ទេសចរណ៍ ក្រុមហ៊ុន Vietjet បាន​បើក​ដំណើរការ​បណ្តាញ​ហោះហើរ​ក្នុងស្រុក​របស់ខ្លួន​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ដោយមាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ល្អៗ​ជាច្រើន ​ដើម្បី​នាំ​អ្នកដំណើរ​ត្រឡប់​ទៅគោល​ដៅ​គួរ​ឲ្យ​ទាក់ទាញ​ទូទាំងប្រទេស​វៀតណាម​សារជាថ្មី​។​»

​ជាមួយនឹង​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ចំនួន ៥៣ ខ្សែ ឥឡូវនេះ ក្រុមហ៊ុន Vietjet កំពុង​ធ្វើ​ប្រតិបត្តិការ បណ្តាញ​ហោះហើរ​ធំជាងគេ​បង្អស់​ក្នុងប្រទេស​វៀតណាម ដោយ​នាំ​អ្នកដំណើរ​និង​ភ្ញៀវ​ទេសចរណ៍​ទូទៅ ទៅកាន់​គោលដៅ​ក្នុង​សុ​បិ​ន្ត​របស់​ពួកគេ​តាម​ជើង​ហោះហើរ ដែល​មិនសូវ​ប៉ះពាល់​ដល់​បរិស្ថាន​រប​ស់​ក្រុមហ៊ុន ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អ្នកដំណើរ​ទាំងអស់​ជាមួយ​កាលវិភាគ​ហោះហើរ ដ៏​បត់បែន​និង​ច្រើន​ជម្រើស​។​

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​កាលវិភាគ​ជើងហោះហើរ​របស់​អ្នកដំណើរ សូម​ចូលទៅ​កាន់​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរស័ព្ទ​ចល័ត Vietjet Air ឫ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ https://www.facebook.com/vietjetvietnam/ ឫ​ការិយាល័យ និង​ភ្នាក់​ងារ​លក់​សំបុត្រ​ផ្លូវការ​របស់ ក្រុមហ៊ុន Vietjet ។​

​តាមរយៈ​យន្តហោះ​ថ្មី​របស់ខ្លួន ដែលមាន​កៅអី​ធ្វើ​ពី​ស្បែក​ល្អៗ អាហារ​ឆ្ងាញ់ៗ និង​ក្រុម​អ្នកផ្ដល់​សេវា​លើ​យន្តហោះ​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ ក្រុមហ៊ុន ​Vietjet នាំមក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​នៅ​រយៈ​កំពស់ ១០ ០០០ ម៉ែត្រ ជូន​ដល់​អ្នកដំណើរ​រាប់លាន​នាក់​ ៕

ដោយ ៖ CEN​

spot_img
×