Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ទាំងនេះ ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​របស់​កម្តៅថ្ងៃ​

spot_img

​មិន​ចូលចិត្ត​ភាព​រអិលៗ​លើ​ស្បែក​ក្រោយពេល​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​មែន​ទេ​? កុំ​បារម្ភ​! អ្នក​មិនចាំបាច់​ប្រើប្រាស់​ផលិត​ទាំងនោះ​ទៀត​ទេ ព្រោះ​មាន​អាហារ​មួយចំនួន​អាចជួយ​ការពារ​ស្បែក​ពី​កម្តៅ​ព្រះអាទិត្យ​បាន​។ អាហារ​ទាំងនោះ​មាន​ដូចខាងក្រោម​នេះ​៖

១. ការ៉ុត​

​បន្លែ​មើម​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene ដែល​ជួយ​ការពារ​ស្បែក​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ពន្លឺព្រះអាទិត្យ​ច្រើន​ហួស ឬ​ក្ដៅ​ខ្លាំង​។​

២. តែ​បៃតង​

​សារធាតុ Catechins និង tannins ក្នុង​តែ​បៃតង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ទប់ស្កាត់​ការបំផ្លាញ​លើ​ស្បែក​ពី​សំណាក់​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​។ ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​តែ​បៃតង​ឲ្យ​បាន​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​។​

៣. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន E ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ស្បែក​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​

៤. ទំពាំងបាយជូរ​ក្រហម​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ Quercetin ដែល​ជួយ​កាត់បន្ថយ​ការខូចខាត DNA ដែល​បណ្ដាលមកពី​កាំរស្មីព្រះអាទិត្យ​។​

៥. ប៉េងប៉ោះ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene ជួយ​ទប់ស្កាត់​ជំងឺមហារីក​ស្បែ​កបាន​យ៉ាង​ប្រសើរ​។​

៦. ផ្លែ​ឪឡឹក​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក និង​សារធាតុ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក lycopene​។​

៧. បន្លែ​បៃតង​

​មាន​ផ្ទុក​សារធាតុ zeaxanthin និង lutein ដែល​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​នៃ​ពន្លឺព្រះអាទិត្យ​។​

៨. ផ្កា​ខាត់ណា​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​អាមីណូអាស៊ីត histidine ដែល​ជួយ​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី ហើយ​រក្សា​ការពារ​សុខភាព​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​គួរឱ្យកត់សម្គាល់​៕

​អត្ថបទ​៖ Health.com.kh​

spot_img
×