Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ថៅកែ​ហាង​ដែល​ឆេះ​ភ្លើងកំហឹង​នឹង​ប្រពន្ធ យក​ចាន​គប់ និង​វាយ​ទាត់​ធាក់​បុគ្គលិក​យ៉ាង​សាហាវ ពេលនេះ​ប្រឈមមុខ​នឹង​សមត្ថកិច្ច​ហើយ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ សូម​រំលឹកថា ទង្វើរ​នៃ​សកម្មភាព​របស់​បុរស​ថៅកែ​ហាង​យីហោ ធារ៉ា ដែល​ផ្ទុះ​ភ្លើងកំហឹង​នឹង​ប្រពន្ធ​ខ្លួន បែរ​យក​ចាន​គប់​ទៅលើ​កូនឈ្នួល​ត្រូវចំ​មុខ​ពេញ​មួយ​ទំហឹង រួច​យក​ជើង​ទាត់​ធាក់​បន្ថែមទៀត បន្ទាប់​ចូលទៅ​ទៅ​ជួយ​ឃាត់ បានធ្វើ​ឲ្យ​មហាជន​ស្អប់ខ្ពើម​យ៉ាងខ្លាំង និង​ថែមទាំង​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាប់​ដាក់គុក​ទៀតផង​។​

​ក្រោយពី​បានឃើញ​វីដេអូ​បង្ហោះ និង​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ព្រោងព្រាត នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ដែល​ម្ចាស់​ហាង​យីហោ ធារ៉ា ស្ថិតនៅ​ផ្លូវ​លេខ​១០៨​កែង​ផ្លូវ​លេខ​៥១ ភូមិ​ទី​៣​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ បាន​ប្រើ​អំពើ​ហិ ង្សា ទៅលើ​បុគ្គលិក​របស់ខ្លួន​យ៉ាង​សាហាវ ដូច​ធ្វើ​ទៅលើ​សត្វ​ធាតុ​នោះ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​បាន​កោះហៅ​ម្ចាស់​ហាង​ខាងលើ​មក​សាកសួរ​និង អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ជូន​ជនរងគ្រោះ​។

​ទោះយ៉ាងណា នៅពេលនេះ យើង​មិនទាន់​ដឹងថា តើ​សមត្ថកិច្ច​នឹងមាន​វិធានការ​ផ្លូវច្បាប់ ទៅលើ​ជនបង្ក​ជា​ថៅកែ​ហាង​រូបនេះ យ៉ាងណា​នោះទេ​៕ ដោយ​៖ លឹម ហុង​


spot_img
×