Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ផ្តល់​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​១១៥​គ្រួសារ​

spot_img

ស្ទឹងត្រែង​:​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា​ឆ្នាំ​២០២០ លោក ម៉ុម សារឿន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដែលជា​គ្រួសារ​ក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង​ចំនួន ១១៥ គ្រួសារ ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត ចំនួន ២​ភូមិ រួមមាន ភូមិ​កេស និង​ភូមិ​ដូង ស្ថិតក្នុង​ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​លោក​ម៉ុម សារឿន អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នកមាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បន្ត​ការយកចិត្តទុកដាក់​ថែទាំ​សុខភាព ព្រមទាំង​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ការពារ​ឲ្យ​បាន​នៅ​ជំងឺ​រាតត្បាត ដ៏​កាច​សាហាវ វិ​រុស​កូ​វីដ​-១៩ ដែល​កំពុង​កើតមាន ជា​សាកល ជាពិសេស​អំឡុង​ដែល​ប្រទេស​កម្ពុជា​យើង កំពុងតែ​រងគ្រោះ នូវ​ជំងឺ​នេះ​ដែល​នោះ​។​

​ជាមួយគ្នានេះ លោក​បាន​ជំរុញ​ឲ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បង្កបង្កើនផល នា​រដូវវស្សា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា និង ចិញ្ចឹមសត្វ ដើម្បី​កែប្រែ​ជីវភាព រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​៕
​ដោយ​៖​សុខុម​

spot_img
×