Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃបង្រ្កាប​ថ្នាំ​ញៀន​​​ជា​​​ប្រវត្តិ​​សាស្រ្ត​​​ចំនួន ១១ លាន​​គ្រាប់ ឆ្លង​​​កាត់​​​ពី​ឡាវ​​​​តាម​​ទន្លេ​មេគង្គ

spot_img

កងទ័ពជើងទឹកថៃ បានរឹបអូស​ថ្នាំញៀន​ចំនួន ១១ លានគ្រាប់ ពីពួកអ្នកជួញដូរឆ្លងកាត់​ពី​ប្រទេសឡាវ តាមរយៈទន្លេមេគង្គ ។ នេះគឺជាការកម្ទេចជាប្រវត្តិសាស្រ្តមួយ ពីរដ្ឋកម្មុយនិស្តមួយនេះ ដែល​កំពុងលេចឡើង​ជាផ្លូវដឹកជញ្ជូនគ្រឿងញៀន​ដ៏​សំខាន់​នៅអាស៊ី ។

អាជ្ញាធរ​បានចុះទៅសង្គ្រប់ភ្លាមៗ ខណៈទូកមួយបានចូលចត​នៅលើផ្នែកនៃទន្លេមេគង្គ ក្នុងខេត្ត Nakhon Phanom នៃទឹកដីប្រទេសថៃ ដែលដើរតួនាទីជាព្រំដែនធម្មជាតិជាមួយប្រទេសឡាវ ។

ជាតំបន់ក្រីក្រ និងដាច់ស្រយាល Nakhon Phanom គឺជាចំណុច​ដ៏ល្បីល្បាញ​មួយ សម្រាប់ការរត់ពន្ធមនុស្ស, សត្វព្រៃ និង​គ្រឿងញៀន​ រវាងប្រទេសទាំងពីរនេះ ។

លោក Sisit Thongdeelert មេបញ្ជាការនៃអង្គភាពទន្លេមេគង្គ នៃកងទ័ពជើងទឹកថៃ ដែលល្បាតលើផ្លូវទឹក បាននិយាយថា៖ «សរុបទៅ យើងខ្ញុំបានរកឃើញថ្នាំញៀនប្រមាណ ១១ លានគ្រាប់… ជាចំនួនដ៏ធំបំផុត ដែលយើងខ្ញុំពុំធ្លាប់រឹបអូសពីមុនមក» ៕ ចន្ទី

spot_img
×